ថ្ងៃទី ៣ ខែតុលា ចំនួនអ្នកជំងឺដែលបានជាសះស្បើយពីជំងឺកូវីដ ១៩ មានចំនួន ២៨.៨៥៩ នាក់

(VOVWORLD) - ចំនួនករណីសរុបដែលបានជាសះស្បើយ  រហូតដល់បច្ចុប្បន្ននេះគឺ ៦៩៣.៧៩៧ នាក់។ 

គិតត្រឹមម៉ោង ១៧ ថ្ងៃទី ២ ខែតុលាដល់ម៉ោង ១៧ ថ្ងៃទី ៣ ខែតុលា វៀតណាមបានរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៥.៣៧៦ ករណី ដែលក្នុងនោះករណីចំនួន ៩ ជាករណីនាំចូល និងករណីចំនួន ៥.៣៦៧ ជាករណីឆ្លងក្នុងប្រទេស (ធ្លាក់ចុះ ១១០ ករណី បើប្រៀបធៀបទៅនឹងថ្ងៃមុននោះ) តាមខេត្ត ក្រុងចំនួន ៣៩។

ដូច្នេះបច្ចុប្បន្ន វៀតណាមមានអ្នកឆ្លងចំនួន ៨០៨.៥៧៨ នាក់។ នៅថ្ងៃទី ៣ ខែតុលា ប្រទេសវៀតណាមបានបន្តកត់ត្រាករណីជាសះស្បើយខ្ពស់ ដោយមានចំនួន ២៨.៨៥៩ ករណី។ ចំនួនករណីសរុបដែលបានជាសះស្បើយដល់បច្ចុប្បន្ននេះគឺ ៦៩៣.៧៩៧ នាក់។ ថ្ងៃនេះ មានអ្នកស្លាប់ចំនួន ១១៤ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ