ថ្ងៃទី៣ជាប់ៗគ្នាហើយដែលវៀតណាមមិនរកឃើញអ្នកឆ្លង Covid-19 នោះឡើយ

(VOVWORLD) - អ្នកឆ្លង Covid-19 សរុបនៅវៀតណាម នៅតែមានចំនួន១០៤៤នាក់ដដែល ក្នុងនោះអ្នកជម្ងឺចំនួន៧៣៥នាក់បានជាសះស្បើយ។ 
យោងតាមក្រសួងសុខាភិបាលវៀតណាមបានជូនដំណឹងថា គិតដល់ វេលាម៉ោង១៨ថ្ងៃទី១ កញ្ញា វៀតណាមមិនរកឃើញអ្នកឆ្លង Covid-19 ថ្មីនោះឡើយ។ ដូច្នេះហើយ អ្នកឆ្លង Covid-19 សរុបនៅវៀតណាម នៅតែមានចំនួន១០៤៤នាក់ដដែល ក្នុងនោះអ្នកជម្ងឺចំនួន៧៣៥នាក់បានជាសះស្បើយ។ ចំណែកឯចំនួនអ្នកស្លាប់មាន៣៤នាក់។ នេះជាថ្ងៃទី៣ជាប់ៗគ្នាហើយដែល វៀតណាមមិនរកឃើញករណីឆ្លងថ្មីនៅក្នុងសហគមន៍នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ