ថ្ងៃទី៣១ជាប់ៗគ្នា វៀតណាមមិនមានករណីឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍

(VOVWORLD) - ក្រៅពីនោះ មានអ្នកជំងឺ Covid-19 ចំនួន២៦០នាក់ត្រូវបានប្រកាសជាសះស្បើយនិងចេញពីមន្ទីរពេទ្យ ហើយអ្នកជំងឺនៅសេសសល់ចំនួន៥៨នាក់កំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលនានា។ អ្នកជំងឺសឹងតែទាំងអស់មានសុខភាពស្ថិរភាព។
ថ្ងៃទី៣១ជាប់ៗគ្នា វៀតណាមមិនមានករណីឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍ - ảnh 1 វិថីដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem ទីក្រុងហាណូយ បានបើកឡើងវិញ។ (រូបថត៖ TTXVN)

គិតដល់ព្រឹកថ្ងៃទី១៧ ឧសភា វៀត ណាមបានឈានចូលដល់ថ្ងៃទី៣១ ជាប់ៗគ្នាដែលមិនមានករណីឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍នោះឡើយ។ មានករណីឆ្លងជំងឺពីខាងក្រៅចំនួន១៧៨ករណី ដែលត្រូវបានយកទៅធ្វើចត្តាឡីស័កភ្លាមៗបន្ទាប់ពីចូលមកវៀតណាម។ ក្រៅពីនោះ មានអ្នកជំងឺ Covid-19 ចំនួន២៦០នាក់ត្រូវបានប្រកាសជាសះស្បើយនិងចេញពីមន្ទីរពេទ្យ ហើយអ្នកជំងឺនៅសេសសល់ចំនួន៥៨នាក់កំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលនានា។ អ្នកជំងឺសឹងតែទាំងអស់មានសុខភាពស្ថិរភាព។

ក្នុងពេលជាមួយគ្នានោះ តាមការធ្វើស្ថិតិលើគេហទំព័រ Worldometers.info ថា គិតដល់ព្រឹកថ្ងៃទី១៧ ឧសភា ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ជាង៤,៧លានករណី ក្នុងនោះមានករណីស្លាប់ជាង៣១២ពាន់ករណី។ អាមេរិកនៅតែជាប្រទេសដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត ដោយមានបរិមាណអ្នកជំងឺជាង១,៥លាននាក់និងអ្នកស្លាប់ជិត៩ម៉ឺននាក់។ បន្ទាប់មកគឺប្រទេសអេស្ប៉ាញ់ រុស្ស៊ី អង់គ្លេស ប្រេស៊ីលនិងអ៊ីតាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ