ថ្ងៃទី៩ មិថុនា វៀតណាមនឹងប្រកាសបញ្ជីឈ្មោះសមាជិកសភាជាប់ឆ្នោតនីតិកាលទី១៤

ថ្ងៃទី៩ មិថុនា វៀតណាមនឹងប្រកាសបញ្ជីឈ្មោះសមាជិកសភាជាប់ឆ្នោតនីតិកាលទី១៤ - ảnh 1
ប្រធាន រដ្ឋសភាវៀតណាមនិងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិលោកស្រី Nguyen Thi Kim Ngan ថ្លែងមតិនៅសម័យប្រជុំ (រូបថត៖VOV)

(VOVworld) - សម័យប្រជុំលើកទី៦របស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតត្រូវ
បានប្រារព្ធឡើងនាព្រឹកថ្ងៃទី៨ មិថុនា នៅរដ្ឋធានីហាណូយ។ថ្លែងមតិនៅទីនេះ
ប្រធាន រដ្ឋសភាវៀតណាមនិងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិលោកស្រី
Nguyen Thi Kim Ngan បានអះអាងថា ការបោះឆ្នោតសមាជិកសភានីតិកាលពី១៤
និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១ បានប្រព្រឹត្ត
ទៅដោយប្រជាធិបតេយ្យនិងត្រឹមត្រូវតាមច្បាប់។មានបេក្ខជនចំនួន៤៩៦រូបដែល
ជាប់ឆ្នោតជាសមាជិកសភា ហើយបេក្ខជន៣សែន២ហ្មឺន៣រយ៦០នាក់ជាប់ឆ្នោត
ជាតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។លោកស្រី Nguyen Thi Kim Ngan
បានលើកច្បាស់ថា៖
“បរិយាកាសនៃទិវាបោះឆ្នោតសប្បាយអ៊ូអរណាស់។ការងារឃោសនា​និងតុប
តែងកន្លែងបោះឆ្នោតតាំងពីតំបន់វាលទំនាបដល់តំបន់ព្រៃភ្នំ កោះសមុទ្របាន
ប្រព្រឹត្តទៅដោយភាពល្អប្រសើរ។យើងនឹងប្រកាសលទ្ធផលបោះឆ្នោតក្រោយពី
២០ថ្ងៃតាមច្បាប់”។
នារសៀលថ្ងៃទី៩ មិថុនា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត នឹងបើកសន្និសីទ
កាសែត ប្រកាសលទ្ធផលនៃការបោះឆ្នោតនិងបញ្ជីឈ្មោះអ្នកជាប់ឆ្នោតជាសមា
ជិកសភានីតិកាលទី១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ