ថ្ងៃធ្វើការទីបីនៃសន្និបាតលើកទីប្រាំមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣

(VOVWORLD) - លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន តាងនាមការិយាល័យនយោបាយ អញ្ជើញដឹកនាំកិច្ចពិភាក្សានេះ។

ថ្ងៃធ្វើការទីបីនៃសន្និបាតលើកទីប្រាំមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ - ảnh 1ទិដ្ឋភាពនៃសន្និបាត (រូបថត៖ Dang Khoa)

បន្តកម្មវិធីនៃសន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀត ណាមនីតិកាលទី ១៣ នាព្រឹកថ្ងៃទី ៥ ខែតុលា គណៈកម្មាធិការមជ្ឈិមបានធ្វើការនៅសាលប្រជុំ (នៃទីក្រុងហាណូយ) ដោយពិភាក្សាអំពីគម្រោងបូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមទី ៥ នីតិកាលទី ១០ ស្តីពីការបន្តផ្លាស់ប្តូរថ្មីវិធីសាស្រ្តដឹកនាំរបស់បក្សលើប្រតិបត្តិការ របស់ប្រព័ន្ធនយោ បាយ។ លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន តាងនាមការិយាល័យនយោបាយ អញ្ជើញដឹកនាំកិច្ចពិភាក្សានេះ។

នារសៀលថ្ងៃដដែល គណៈកម្មាធិការមជ្ឈិមបក្សបានធ្វើការតាមក្រុម ដើម្បីពិភាក្សាអំពីគម្រោងការបន្តជំរុញឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិ រហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ