ថ្ងៃធ្វើការទី២នៃកិច្ចប្រជុំលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សវៀតណាមនីតិកាលទី១២

(VOVWORLD) - នាថ្ងៃទី៨ ខែតុលា កិច្ចប្រជុំលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាមនីតិកាលទី១២ បានឈានចូលថ្ងៃធ្វើការទី២។ 

នាពេលព្រឹក អង្គប្រជុំបានពិភាក្សាអំពីសេចក្ដីព្រាងរបាយការណ៍នយោបាយនិងសេចក្ដីព្រាងរបាយការណ៍បូកសរុប១០ឆ្នាំអនុវត្តកម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងអន្តរកាលឈានឡើងលទ្ធិសង្គមនិយម (បំពេញបន្ថែមនិងអភិវឌ្ឍនាឆ្នាំ២០១១)។

        នាពេលរសៀល គណៈកម្មាធិការមជ្ឈឹមបក្សនិងបណ្ដាតំណាងធ្វើការតាម ក្រុម ដើម្បីពិភាក្សាអំពីសេចក្ដីព្រាងរបាយការណ៍បូកសរុបការអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល១០ឆ្នាំ២០១១-២០២០ កសាងយុទ្ធសាស្រ្ត អភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល១០ឆ្នាំ២០២១-២០៣០និងរបាយការណ៍ស្ដីពី ស្ថានភាពសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ២០១៦-២០២០ និងផែនការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ២០២១-២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ