ថ្ងៃធ្វើការទី៥នៃសន្និបាតលើកទី៦គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២

(VOVWORLD) - នាថ្ងៃទី៩ តុលា បានប្រព្រឹត្តទៅថ្ងៃធ្វើការទី៥នៃសន្និបាតលើកទី៦គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១២។
ថ្ងៃធ្វើការទី៥នៃសន្និបាតលើកទី៦គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ - ảnh 1 ទិដ្ឋភាពនៃសន្និបាតលើកទី៦គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២

នាពេលព្រឹក នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជំនួសមុខការិយាល័យនយោបាលអញ្ជើញជាអធិបតីសម័យប្រជុំ។ អង្គសន្និបាតបានពិភាក្សាលើគំរោងការណ៍ស្ដីពីការផ្លាស់ប្ដូរថ្មីយន្តការគ្រប់គ្រង យន្តការហិរញ្ញវត្ថុ។ នាពេលរសៀល លោក Pham Minh Chinh លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការចាត់ចែងការមជ្ឈឹម បានអានរបាយការណ៍របស់ការិយាល័យនយោបាយស្ដីពីបញ្ហាបន្តផ្លាស់ប្ដូរថ្មី រៀបចំឡើងវិញនូវក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ