ថ្ងៃនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

(VOVWORLD) - នាថ្ងៃទី ១០ កញ្ញា ប្រធានាធិបតីសហរដ្ឋ
អាមេរិក លោក Joe Biden នឹងមកដល់ទីក្រុងហាណូយ ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។

ថ្ងៃនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១០ ដល់ទី ១១ ខែកញ្ញា។ (ប្រភព៖ vov.vn)

ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១០ដល់ទី១១កញ្ញា។ នេះគឺជាដំណើរទស្សនកិច្ចដ៏សំខាន់មួយ ដែលធ្វើឡើងក្នុងបរិបទដែលវៀតណាម និងអាមេរិកប្រារព្ធខួបលើកទី១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ (២០១៣-
២០២៣) ហើយនេះក៏ជាលើកដំបូងដែលទាំងប្រធានាធិបតី និងអនុប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើទស្សនកិច្ចនៅវៀតណាមក្នុងអាណត្តិតែមួយ។

ក្រោយរយៈពេល ២៨ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និង ១០ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងវៀតណាម-អាមេរិកបានបោះជំហានទៅមុខយ៉ាងខ្លាំងក្លា អភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ ជាក់ស្តែង និងទូលំទូលាយលើគ្រប់វិស័យសំខាន់ៗ និងនៅកម្រិតទាំងបី រួមទាំងទ្វេភាគី តំបន់ និងអន្តរជាតិ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងលើពិភពលោក។

សមិទ្ធិផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលជិត ៣ ទស្សវត្សរ៍កន្លងមក គឺជាមូលដ្ឋានដើម្បីបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden មកវៀតណាមនឹងបន្តជាសញ្ញាសម្គាល់ដ៏មានអត្ថន័យក្នុងដំណើររួមរបស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងយ តំបន់ និងលើពិភពលោក។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម ប្រចាំនៅសហរដ្ឋអាមេរិកអំពីដំណើរទស្សនកិច្ចនេះ អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Chuck Hagel បានចាត់ទុកថា៖

“ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Biden នៅវៀតណាមមានសារៈសំខាន់ណាស់។ របៀបដែលប្រទេសនានាអភិវឌ្ឍន៍ទំនាក់ទំនង និងការជឿទុកចិត្តគ្នា គឺតាមរយៈការជួបប្រាស្រ័យគ្នានិងការបំពេញទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំ។ លើកនេះ លោកប្រធានាធិបតី Biden ធ្វើទស្សនកិច្ចនៅវៀតណាម ជួបជាមួយថ្នាក់ដឹកនាំរបស់អ្នក ហើយជួបជាមួយប្រជាជនវៀតណាម។ ប្រការនោះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាបង្ហាញថា ប្រធានាធិបតីអាមេរិក និងសហរដ្ឋអាមេរិក ចង់បានទំនាក់ទំនងកាន់តែជិតស្និទ្ធ រឹងមាំ ហើយចង់ស្វែងយល់បន្ថែមអំពីប្រជាជនវៀតណាម ក៏ដូចជាវិស័យដែលប្រទេសទាំងពីរអាចសហការ និងព្រមព្រៀងគ្នាបាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ