ថ្ងៃនេះ ម្ចាស់ឆ្នោតអេហ្ស៊ីបចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតី

(VOVWORLD) - លទ្ធផលនៃការរាប់សន្លឹកឆ្នោតជាផ្លូវការនឹងត្រូវប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី១៨ ខែធ្នូ។
ថ្ងៃនេះ ម្ចាស់ឆ្នោតអេហ្ស៊ីបចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតី - ảnh 1ប្រធានាធិបតីបច្ចុប្បន្ន Abdel Fattah El-Sisi គឺជាបេក្ខភាពភ្លឺស្វាងបំផុត។ ប្រភព៖ Getty

នាថ្ងៃទី ១០ ខែធ្នូ ម្ចាស់ឆ្នោតអេហ្ស៊ីបចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០២៤ ដែលធ្វើឡើងក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០-១២ ខែធ្នូ)។ ចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីបឆ្នាំនេះមានបេក្ខភាព៤រូបក្នុងនោះមានប្រធានាធិបតីបច្ចុប្បន្នលោក Abdel Fattah El Sisi; ប្រធានគណបក្សសង្គមប្រជាធិបតេយ្យ លោក Farid Zahran; ប្រធានគណៈបក្សគណៈប្រតិភូ (Al Wafd) លោក Abdel-Sanad Yamama និងប្រធានគណបក្សប្រជាជនសាធារណៈរដ្ឋលោក Hazem Omar ។

លទ្ធផលនៃការរាប់សន្លឹកឆ្នោតជាផ្លូវការនឹងត្រូវប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី១៨ ខែធ្នូ។ ក្នុងករណីគ្មានបេក្ខជនណាម្នាក់ទទួលបានសម្លេងឆ្នោតលើសពី ៥០% ដើម្បីឈ្នះ ការបោះឆ្នោតជុំទីពីរនឹងធ្វើឡើងនៅដើមខែមករា ឆ្នាំ ២០២៤។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមអ្នកវិភាគក្នុងស្រុក និងក្នុងតំបន់ ទំនងជាប្រធានាធិបតីលោក El Sisi នឹងបន្តឈ្នះក្នុងការបោះឆ្នោតជុំទីមួយ។

  ការបោះឆ្នោតប្រធានាធិបតីបានធ្វើឡើងក្នុងបរិបទដែលសេដ្ឋកិច្ចអេហ្ស៊ីបប្រឈមមុខនឹងការលំបាកជាច្រើនដោយសារតែផលប៉ះពាល់អវិជ្ជមាននៃជម្លោះរុស្ស៊ី-អ៊ុយក្រែន និងជំងឺរាតត្បាត COVID-19 ខណៈដែលរូបិយប័ណ្ណក្នុងស្រុកបានធ្លាក់ចុះបើធៀបនឹងដុល្លារអាមេរិក អតិផរណាតែងតែមានជាមធ្យមលើសពី ៣០ % ចាប់តាំងពីដើមឆ្នាំ ២០២៣ រហូតមកដល់បច្ចុប្បន្ន។ ក្រៅពីនេះ សន្តិសុខអេហ្ស៊ីបក៏ប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរជាច្រើនក្នុងតំបន់ដែលពោរពេញទៅដោយអស្ថិរភាព។ ដូច្នេះហើយ ការជ្រើសរើសថ្នាក់ដឹកនាំដែលមានសមត្ថភាពអាចនាំអេហ្ស៊ីបចេញពីស្ថានភាពសេដ្ឋកិច្ចដ៏លំបាករបស់ខ្លួននាពេលបច្ចុប្បន្ន ក៏ដូចជាការរក្សាសន្តិសុខ និងស្ថិរភាពរបស់ប្រទេសគឺជាការយកចិត្តទុកដាក់កំពូលរបស់ម្ចាស់ឆ្នោតអេហ្ស៊ីប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ