ថៃជាប្រទេសអាស៊ីដំបូងដែលលុបបំបាត់គ្រោះអាសន្នឆ្លងវីរុស HIV ពីម្ដាយទៅកូន

(VOVworld) - អង្គការសុខាភិបាលពិភពលោក (WHO) នាថ្ងៃទី៧ មិថុនា ប្រកាសថា
 ថៃបានក្លាយទៅជាប្រទេសដំបូងនៅទ្វីបអាស៊ីដែលលុបបំបាត់គ្រោះអាសន្នឆ្លង
វីរុស HIV ពីម្ដាយទៅកូន។WHO អះអាងថា ថៃបានបញ្ជាក់ឲ្យពិភពលោកឃើញថា
HIV អាចត្រូវបានវាយបរាជ័យ។បរិមាណទារកឆ្លងវីរុស HIV នៅថៃបានថយពី១ពាន់
នាក់នាឆ្នាំ២០០០ចុះត្រឹម៨៥នាក់នាឆ្នាំ២០១៥ ហើយអត្រាឆ្លង HIV ពីម្ដាយទៅកូន
គឺក្រោម២%។ដោយការថយចុះគួរឲ្យកត់សម្គាល់នេះ WHO ទទួលស្គាល់ថា ថៃបាន
លុបបំបាត់គ្រោះអាសន្នឆ្លង HIV ពីម្ដាយទៅកូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ