ថៃធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់អ្នកឯកទេសជាន់ខ្ពស់សេដ្ឋកិច្ចអាស៊ាន

ថៃធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់អ្នកឯកទេសជាន់ខ្ពស់សេដ្ឋកិច្ចអាស៊ាន - ảnh 1
វត្ត១នៅខេត្តChieng Rai របស់ថៃ (រូបថតៈ Internet)

(VOV)នាថ្ងៃទី៨កក្កដា លោក Xỉ ri rắt ប្រធាននាយកដ្ឋានចរចារពាណិជ្ជ​កម្មអន្តរ
ជាតិចំណុះ ក្រសួងពាណិជ្ជកម្មថៃបានជូនដំណឹងថា ថៃកំពុងសកម្មក្នុងការត្រៀម រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់អ្នកឯកទេសជាន់ខ្ពស់ សេដ្ឋកិច្ចអាស៊ាន លើក ទី៣ដែលនឹងប្រព្រឹត្តទៅនៅខេត្ត Chieng Raiភាគខាងជើងថៃចាប់ពីថ្ងៃទី១៥​ដល់
ថ្ងៃទី២០កក្កដា។ កិច្ចប្រជុំនេះ នឹងប្រមូលផ្តុំពិភាក្សាអំពីបណ្តាវិធានការ ជម្រុញ ខ្លាំងថែមទៀតដំណើការបង្កើតសហគមសេដ្ឋកិច្ចអាស៊ាន។ អាស៊ានក៏នឹង​
ពិភាក្សាអំពីកម្មវិធីជាច្រើន ស្តីអំពីការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តា តំណាងដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)ដូចជា ចិន ជប៉ុន ឥណ្ឌា
ជាដើម ក៏ដូចជាជាមួយបណ្តាប្រទេសមានផែនការសហប្រតិបត្តិការសេដ្ឋកិច្ច
ជាមួយអាស៊ានដូចជាអាមេរិក និងសហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ