ថ្នាំ Remdesivir ព្យាបាលជំងឺកូវីដ ១៩ ចំនួន ១ លាន​ដបបាន​ចាប់ផ្ដើម​មកដល់វៀតណាមហើយ

(VOVWORLD) - នាយប់ថ្ងៃទី ៥ ខែសីហា ថ្នាំ Remdesivir ចំនួន ៥០ ០០០ ដបដើមដំបូងពីឥណ្ឌាបានមកដល់ទីក្រុងហូជីមិញហើយ។ 
ថ្នាំ Remdesivir ព្យាបាលជំងឺកូវីដ ១៩ ចំនួន ១ លាន​ដបបាន​ចាប់ផ្ដើម​មកដល់វៀតណាមហើយ - ảnh 1រូបថត៖ suckhoedoisong.vn

នេះគឺជាកញ្ចប់ថ្នាំ Remdesivir ដើមដំបូងក្នុងចំណោមថ្នាំសរុបចំនួន ១ លានដប ដែលត្រូវបាន “ ក្រុមប្រតិកម្មរហ័សអំពីថ្នាំ និងវ៉ាក់សាំង” ចំណុះស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា ធ្វើការចរចាជាមួយបណ្ដាក្រុមហ៊ុនឱសថធំៗរបស់ឥណ្ឌា។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Truong Son បានឲ្យដឹងថា ចំនួនថ្នាំ Remdesivir ទាំងនេះនឹងត្រូវបានចែកចាយទៅទីក្រុងហូជីមិញនិងខេត្ត ក្រុងនានា ក្នុងនោះមានទីក្រុងហាណូយ ដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩។ នៅថ្ងៃទី ៦ ខែសីហា ក្រសួងសុខាភិបាលបានបើកកិច្ចប្រជុំក្រុមប្រឹក្សាជំនាញដើម្បីដាក់បញ្ជូលថ្នាំ Remdesivir ទៅក្នុងផែនការព្យាបាលជំងឺកូវីដ ១៩ ។

ថ្នាំ Remdesivir គឺជាថ្នាំប្រឆាំងមេរោគដែលត្រូវបានទីភ្នាក់ងារគ្រប់គ្រងចំណីអាហារ និងឱសថអាមេរិក (FDA) អនុម័តឲ្យប្រើប្រាស់នៅចុងខែតុលាឆ្នាំ ២០២០ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតមធ្យម និងធ្ងន់ធ្ងរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ