ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-un សង្ឃឹមនឹងមានការវិវត្តទៅ មុខក្នុងកិច្ចចរចាររវាងអាមេរិកនិងចិន

(VOVWORLD) - ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-un បានសំដែងក្តីសង្ឃឹមសម្រាប់ការ វិវត្តទៅមុខក្នុងជំនួបចរចាស្តីពីការរំលាយនុយក្លេអ៊ែរជាមួយអាមេរិក។ 
ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-un សង្ឃឹមនឹងមានការវិវត្តទៅ មុខក្នុងកិច្ចចរចាររវាងអាមេរិកនិងចិន - ảnh 1 ថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong-un

ថ្លែងមតិ នៅថ្ងៃទី ១៨ ខែកញ្ញា នៅក្នុងជំនួបកំពូលលើកទី ៣ ជាមួយលោកប្រធានាធិប តីកូរ៉េខាងត្បូងលោក Moon Jae-in ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានថ្លែងអំណរគុណចំពោះប្រធានាធិបតីកូរ៉េខាងត្បូងដែលបានបង្កលក្ខណៈ ងាយស្រួលសំរាប់ជំនួបកំពូលជាប្រវត្តិសាស្ត្រជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅប្រទេសសិង្ហបុរីនាថ្ងៃទី១២ ខែមិថុនាកន្លងទៅ។ អាស្រ័យដោយមានជំនួបនេះ ស្ថានភាពក្នុងតំបន់ទើបមានស្ថិរភាព ហើយ សង្ឃឹមនឹង សម្រេចបាននូវលទ្ធផលច្រើនថែមទៀតផងដែរ។

ភាពទាល់ច្រកក្នុងដំណើរការអនុវត្តន៍កិច្ចសន្យាស្តីពីការរំលាយនុយក្លេអ៊ែរនៅ ឧបទ្វីបកូរ៉េកំពុងបង្កើតឧបសគ្គជាច្រើន ហើយ សហរដ្ឋអាមេរិកចង់ឱ្យប្រទេស កូរ៉េខាងជើងបង្ហាញជាសាធារណៈយ៉ាងលម្អិត នូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ខណៈពេលដែលប្រទេសកូរ៉េខាងជើងចង់ឱ្យសហរដ្ឋអាមេរិកយល់ព្រមចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ជាផ្លូវការស្តីពីការបញ្ចប់សង្គ្រាមកូរ៉េជាមុនសិន។ រីឯខ្លួនវិញប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in កំពុងខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តដើម្បីបន្តធ្វើជាស្ពានតភ្ជាប់ដ៏រឹងមាំសំរាប់ភាគីទាំងពីរ ដើម្បី សន្តិភាពនិងការអភិវឌ្ឍនៅឧបទ្វីបកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ