ថ្នាក់ដឹកនាំកូរ៉េខាងជើងផ្ញើសារលិខិតមួយច្បាប់ទៀតជូនចំពោះប្រធានាធិបតីអាមេរិក

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump បានទទួលសារលិខិតមួយច្បាប់ទៀតពីថ្នាក់ដឹកនាំកូរ៉េខាងជើង លោក  Kim Jong-un កាលពីថ្ងៃទី១ ខែសីហាបន្ទាប់ពីការពិភាក្សានាពេលថ្មីៗនេះ រវាងភាគីទាំងពីរស្តីពីការរំសាយអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។

ថ្នាក់ដឹកនាំកូរ៉េខាងជើងផ្ញើសារលិខិតមួយច្បាប់ទៀតជូនចំពោះប្រធានាធិបតីអាមេរិក - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump ធ្លាប់ទទួលបានសារលិខិតមួយច្បាប់របស់ថ្នាក់ដឹកនាំកូរ៉េខាជើង លោក Kim Jong-un 

អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders  បានលើកឡើងកាលពីថ្ងៃទី២ សីហាថា “ទំនាក់ទំនងរវាងថ្នាក់ដឹកនាំទាំងពីរកំពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ សំដៅរម្លឹកគ្នាទៅវិញទៅមកនិងជម្រុញរាល់ការសន្យាដែលបានចែងក្នុងសេចក្តីថ្លែងការណ៍រួមអាមេរិក-ស.ប.ប.ក” ផងដែរ។ ប្រធានាធិបតីអាមេរិក លោក Donald Trump  ក៏បាននិយាយដល់សារលិខិតនេះលើបណ្តាញសង្គម Twitter នាថ្ងៃទី២សីហា។

មុននោះ នាថ្ងៃទី១២ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសខ្លឹមសារនៃសារលិខិតមួយដែលថ្នាក់ដឹកនាំកូរ៉េខាងជើង Kim Jong-un ផ្ញើជូន ដែលក្នុងនោះបានសម្តែងសុទិដ្ឋិនិយមអំពីទំនាក់ទំនងទ្វេភាគីនាពេលអនា គត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ