ថ្នាក់ដឹកនាំកូរ៉េខាងត្បូងព្រមានអំពីសកម្មភាពបង្ករឿងហេតុរបស់ស.ប.បកូរ៉េ

ថ្នាក់ដឹកនាំកូរ៉េខាងត្បូងព្រមានអំពីសកម្មភាពបង្ករឿងហេតុរបស់ស.ប.បកូរ៉េ - ảnh 1
មេដឹកនាំ Kim Jong-un តាមដានករណីធ្វើសមយុទ្ធរបស់ស.ប.បកូរ៉េ (រូបថត៖Yonhap/TTXVN)

(VOVworld) - ប្រធានាធិបតីស្ដីទីនិងជានាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក
Hwang Kyo-ahn បានបញ្ជាឲ្យកងទ័ពប្រទេសនេះត្រៀមខ្លួនជាស្រេចចំពោះមុខករណី
ដែលព្យុងយ៉ាងអាចអនុវត្តសកម្មភាពបង្ករឿងហេតុក្នុងឱកាសពិធីបុណ្យធំៗរបស់
ស.ប.បកូរ៉េក្នុងខែនេះ។អញ្ជើញថ្លែងមតិនៅទីស្នាក់ការរបស់បញ្ជាការដ្ឋានសង្គ្រាម
ពិសេសរបស់កងទ័ពជើងគោកនៅ Incheon កាលពីថ្ងៃទី១៣ មេសា លោក Hwang
ឲ្យដឹងថា មានលទ្ធភាពជាច្រើនដែលព្យុងយ៉ាងនឹងអនុវត្តសកម្ម ភាពបង្ករឿងហេតុ
យុទ្ធសាស្ត្រសំដៅទាក់ទាញការយកចិត្តទុកដាក់របស់សាធារណៈមតិនៅក្នុងនិង
ក្រៅប្រទេសចំពោះព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេស។ ក្នុងបម្រែបម្រួលទាក់ទិន
មួយទៀត ស.ប.បកូរ៉េនាថ្ងៃទី១៣ មេសា បានរិះគន់ អាមេរិកដែលកំពុងធ្វើឲ្យភាព
តានតឹងកើនឡើងនៅឧបទ្វីបកូរ៉េ ព្រមទាំងព្រមាន អំពីការតបតវិញដោយឥតត្រា
ប្រណី ប្រសិនបើអាមេរិកបំផុសការវាយប្រហារ។
មុននោះ អាមេរិកបានដាក់ពង្រាយក្រុមនាវាចម្បាំងដឹកនាំដោយនាវាពិឃាត
USS Carl Vinson ទៅកាន់តំបន់ឈូងសមុទ្រនៅឧបទ្វីបកូរ៉េ ក្រោយពីមានព័ត៌មាន
ដែលថា ស.ប.បកូរ៉េអាចនឹងអនុវត្តការសាកល្បងនុយក្លេអ៊ែរថ្មីនាពេលខាងមុខ
នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ