ថ្នាក់ដឹកនាំកូរ៉េខាងត្បូងវាយតំលៃខ្ពស់ការអភិឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម

ថ្នាក់ដឹកនាំកូរ៉េខាងត្បូងវាយតំលៃខ្ពស់ការអភិឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូតលោក Pham Huu Chi (នៅកណ្ដាល)និងតំណាងកូរ៉េខាងត្បូួងចូលរួមពិព័រណ៍មួយនៅប្រទេសនេះ (រូបថត៖TTXVN)

(VOVworld) - ក្នុងឱកាសជិតបញ្ចប់អាណត្តិបេសកកម្ម នាថ្ងៃទី៣ មិនា ឯកអគ្គ
រដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងលោក Pham Huu Chi បានអញ្ជើញទៅជំរាប
លាប្រធានាធិបតីស្ដីទីនិងជានាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Hwang Kyo-ahn។
នៅទីនេះ លោក Hwang Kyo-ahn ចាត់ទុកថា ទំនាក់ទំនងដៃគូសហប្រតិបតិ្តការ
យុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូងមានការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធ
ភាពគួរឲ្យភ្ញាក់ផ្អើលក្នុងរយៈពេលខ្លី ក្រោយពីប្រទេសទាំងពីរបង្កើតជាផ្លូវការទំនាក់
ទំនងការទូតទ្វេភាគី។ប្រធានាធិបតីស្ដីទីលោក Hwang Kyo-ahn ជឿជាក់ថា វៀត
ណាមនឹងរៀបចំប្រកបដោយជោគជ័យនូវសន្និសីទជាន់ខ្ពស់ វេទិកាសហប្រតិបតិ្ត
ការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០១៧ ព្រមទាំង សន្យាថា កូរ៉េខាងត្បូង
នឹងសហការយ៉ាងស្អិតរមួតជាមួយវៀតណាមដើម្បីរៀបចំ ឲ្យបានល្អព្រឹត្តិការណ៍
សំខាន់នេះផងដែរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Pham Huu Chi បានស្នើឲ្យប្រធានាធិបតីស្ដីទីក៏
ដូចជារដ្ឋាភិបាលកូរ៉េខាងត្បូងបន្តផ្ដល់អាទិភាពសំរាប់ការជំរុញទំនាក់ទំនងសហ
ប្រតិបតិ្តការជាមួយវៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ