ថ្នាក់ដឹកនាំខេត្ត Khanh Hoa ជួបសន្ទនាជាមួយតំណាងបណ្ដាខឿនសេដ្ឋកិច្ច SOM 1

 ថ្នាក់ដឹកនាំខេត្ត Khanh Hoa ជួបសន្ទនាជាមួយតំណាងបណ្ដាខឿនសេដ្ឋកិច្ច SOM 1 - ảnh 1
ថ្នាក់ដឹកនាំខេត្ត Khanh Hoa ជួបសន្ទនាជាមួយតំណាងបណ្ដាខឿនសេដ្ឋកិច្ច SOM 1

(VOV)_នារសៀលថ្ងៃទី២៧ កុម្ភះ នៅទីក្រុង Nha Trang (ខេត្ត Khanh Hoa) នៅ
ខាងក្រៅសន្និសីទលើកទិ១ បណ្ដាមន្ត្រីជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការ​សេដ្ឋកិច្ច 
អាស៊ី-ប៉ាស៊ីហ្វីក និងកិច្ចប្រជុំទាក់ទិននានា ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ប្រជាជន
ខេត្ត Khanh Hoa បានមានជំនួបសន្ទនាជាមួយតំណាងខឿន​សេដ្ឋកិច្ច​អាមេរិកនិង
រុស្ស៊ី។ ជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការប្រតិភូអាមេរិក លោក Matthew
J.Matthews លោក Le Duc Vinh ប្រធាន​គណៈ​កម្មា​​ធិ​កា​រ​ប្រជាជន​ខេត្ត Khanh Hoa
 មានគោលបំណងថា៖អង្គភាពអាជីវកម្មអាមេរិក ​នឹង​មក​ដល់ស្វែងយល់ សិក្សា
ស្រាវជ្រាវអំពីស្ថានភាពជាក់ស្ដែងកាន់តែច្រើន សំដៅ​ជំរុញការវិនិយោគនៅក្នុងតំ
បន់ ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចឈូងសមុទ្រ ​Van Phong។​ រីឯ នៅក្នុងជំនួប
សន្ទនាជាមួយលោក Valery E.Sorokin មន្ត្រីជាន់​ខ្ពស់​នៃ​ខឿនសេដ្ឋកិច្ចរុស្ស៊ី លោក
 Le Duc Vinh បានចាត់ទុកថា៖ ត្រូវជំរុញថែមទៀត​ទំនាក់ទមនងរវាងសហគ្រាស
រុស្ស៊ី ជាមួយខេត្ត Khanh Hoa ជាពិសេសគឺក្នុង​វិស័យ​ដែលរុស្ស៊ីមានប្រៀបខ្លាំង និង
ខេត្ត Khanh Hoa មានតម្រូវការ។ ​តំណាង​គណៈប្រតិភូខឿនសេដ្ឋកិច្ចអាមេរិកនិង
រុស្ស៊ី បានអោយដឹងថា៖នឹងជំរុញទំនាក់​ទំនងសហប្រតិបត្តិការ អំពាវនាវអោយវិនិ
យោគិនជំរុញការស្រាវជ្រាវ និងជ្រើសរើសវិស័យវិនិយោគអោយសមស្របជាមួយសក្ដា
នុភាព ឧត្តមភាពរបស់ខេត្ត​ Khanh Hoa ។

តាមរបៀបវារះ ក្នុងសប្ដាហ៍នេះ ថ្នាក់ដឹកនាំគណៈប្រតិភូគណៈកម្មាធិការប្រជាជន
ខេត្ត Khanh Hoa បន្តមានជំនួបសន្ទនាជាមួយមន្ត្រីជាន់ខ្ពស់ តំណាង​ខឿនសេដ្ឋ
កិច្ចជាសមាជិកវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ​ដែលបានចូល
រួមសន្និសីទលើកទីមួយ បណ្ដាមន្ត្រីជាន់ខ្ពស់ នៃវេទិកា​សហប្រតិបត្តិការសេដ្ឋកិច្ច
អាស៊ី-ប៉ាស៊ីហ្វីក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ