ថ្នាក់ដឹកនាំខេត្តទីក្រុងអបអរសារទគ្រឹសាសនិកក្នុងឱកាសពិធីបុណ្យ Noel ឆ្នាំ ២០១៣

ថ្នាក់ដឹកនាំខេត្តទីក្រុងអបអរសារទគ្រឹសាសនិកក្នុងឱកាសពិធីបុណ្យ Noel ឆ្នាំ ២០១៣ - ảnh 1
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ លោកស្រី Nguyen Thi Bich Ngoc បានទៅសាសួរសុខទុកនិងអបអរ សារទសមាគមប្រូតេស្ដង់វៀតណាម​ (Image: Vietnam+)

(VOVworld) – នារសៀលថ្ងៃទី ១៩ ធ្នូ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ហាណូយ លោកស្រី Nguyen Thi Bich Ngoc បានទៅសាសួរសុខទុកនិងអបអរ
សារទសមាគមប្រូតេស្ដង់វៀតណាម (ភាគខាងជើងវៀតណាម) និងសខា
សមាគមប្រូតេស្ដង់ទីក្រុងហាណូយ​ក្នុងឱកាសពិធីបុណ្យ Noel ឆ្នាំ ២០១៣។ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានវាយតំលៃខ្ពស់
ចំពោះលទ្ធផលដែលសមាគមប្រូតេស្ដង់ទទួលបានក្នុងឆ្នាំកន្លងមកនិងមាន
គោល បំណងថា៖ សមាគមប្រូតេស្ដង់នឹងអភិវឌ្ឍន៍រឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ
រួមចំណែក ដ៏ធំធេងក្នុងការអភិវឌ្ឍន៍រួមរបស់រដ្ឋធានី។ នាថ្ងៃដ៏ដែល ថ្នាក់ដឹក
នាំខេត្ត Ha Tinh (ភាគកណ្ដាលវៀតណាម) បានអបអរសារទនិងជូនអំណោយ
ដល់មណ្ឌល គ្រឹសសាសនាទីក្រុង Vinh ។ ក៏ក្នុងពិធីបុណ្យ Noel ឆ្នាំ ២០១៣
នេះដែរ គណៈកម្មាធិការប្រជាជនស្រុក Can Loc ខេត្ត Ha Tinh បានរៀបចំ
ការជួបមុខ​លើកដម្កើងបក្ខជនជាគ្រឹសាសនិកដែលមានការួមវិភាគទាន
ជាច្រើនសំរាប់សង្គម រស់ល្អខាងផ្លូវធម៌និងផ្លូវលោក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ