ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុងហាណូយបើកកិច្ចប្រជុំពិភាក្សាអំពីដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម

(VOVWORLD) -  នាព្រឹកថ្ងៃទី ១២ ខែមីនា គណៈកម្មាធិការបក្សទីក្រុងហាណូយ បានបើកកិច្ចប្រជុំសំដៅវាយតម្លៃនូវស្ថានភាពបច្ចុប្បន្ននិងពិភាក្សារកដំណោះស្រាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ទីក្រុង ជាពិសេសក្នុងបរិបទដែលជំងឺឆ្លង COVID-19 មានបម្រែបម្រួលកាន់តែស្មុគស្មាញ។

ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុងហាណូយបើកកិច្ចប្រជុំពិភាក្សាអំពីដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម - ảnh 1 លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

យោងតាមសេណារីយ៉ូ របស់ទីក្រុង ប្រសិនបើជំងឺរាតត្បតនៅតែរងផល ប៉ះពាល់ និងអូសបន្លាយដល់ត្រីមាសទី ២ និងត្រីមាសបន្តទៀតនោះ កំណើនសេដ្ឋកិច្ច របស់ទីក្រុងនៅឆ្នាំនេះ នឹងមិនសម្រេចបានផែនការ ៧.៥% ដូចដែលបានដាក់ចេញនោះទេ។ យ៉ាងណាមិញ ទីក្រុងហាណូយបានដាក់ចេញនូវសេណារីយ៉ូ មួយចំនួនដើម្បីម្ចាស់ការ ក្នុងការដោះស្រាយការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue បានថ្លែងថា៖ “បំពេញគោលដៅសេដ្ឋកិច្ច-សង្គម មិនត្រឹមតែធានាថា ទីក្រុងហាណូយបន្តបង្កើតការងារទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន ធានាប្រាក់ចំណូលរបស់ប្រជាជននិងធានាថវិកាសម្រាប់ការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច - សង្គម ធានានូវកិច្ចការការពារជាតិសន្តិសុខនិងសុខុមាលភាពសង្គមប៉ុណ្ណោះទេ ថែមទាំង ការថែរក្សានិងជំរុញកំណើនសេដ្ឋកិច្ចនិងការប្រមូលថវិការបស់ទីក្រុងហាណូយ ក៏រួមចំណែកដល់ការអនុវត្តគោលដៅសេដ្ឋ កិច្ច-សង្គមរបស់ប្រទេសជាតិទាំងមូលទៀតផង”។

នៅក្នុងកិច្ចប្រជុំ ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដែលត្រូវបានស្នើដោយមន្ទីរមុខងាររបស់ទីក្រុង នោះគឺ លើកកម្ពស់គុណសម្បត្តិនៃវិស័យមួយចំនួនដែលមានឱកាសអភិវឌ្ឍន៍ឬរងផលប៉ះពាល់តិច តួចនៅក្នុងស្ថានភាពជំងឺឆ្លងដូចបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ