ថ្នាក់ដឹកនាំគណបក្សកាន់អំណាចរបស់រូម៉ានីត្រូវជាប់គុកដោយសារអំពើពុករលួយ

(VOVWORLD) - នាថ្ងៃទី ២៧ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយរ៉ូម៉ានីបានឲ្យដឹងថា ថ្នាក់ដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យកាន់អំណាច (PSD) លោក Liviu Dragna ត្រូវបាននាំទៅកាន់ពន្ធនាគារ បន្ទាប់ពីតុលាការកំពូលបានសម្រេចចិត្តរក្សាការកាត់ទោសដដែលដោយដាក់ពន្ធនាគាថ្នាក់ដឹកនាំរូបនេះពីបទប្រព្រឹត្តអំពើពុករលួយ។
ថ្នាក់ដឹកនាំគណបក្សកាន់អំណាចរបស់រូម៉ានីត្រូវជាប់គុកដោយសារអំពើពុករលួយ - ảnh 1 ថ្នាក់ដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យកាន់អំណាច (PSD) លោក Liviu Dragna

 មុននេះនាថ្ងៃដដែលនោះ តុលាការបានរក្សានៅដដែលនូវដីការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ ឆ្នាំ និង៦ ខែសម្រាប់លោក Liviu Dragna ។ ករណីអំពើពុករលួយរបស់ លោក Liviu Dragna ត្រូវបានចាត់ទុកថាមានផលប៉ះផលជាអវិជ្ជមានដល់កិត្យានុភាពរបស់គណបក្សកាន់អំណាច។ គណបក្សប្រឆាំងនៅរ៉ូម៉ានីបានឆ្លៀតយកឱកាសនេះដើម្បីវាយប្រហារទៅលើគណបក្សកាន់អំណាច ដែលនាំឱ្យមានអត្រានៃការគាំទ្ររបស់ PSD បានថយចុះរហូតដល់ ៥០% ចាប់តាំងពីចុងឆ្នាំ ២០១៦ មកម្ល៉េះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ