ថ្នាក់ដឹកនាំជាន់ខ្ពស់ឆែកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមនិងអាណិកជនវៀតណាមនៅឆែកដែលបានជួយឧបត្ថម្ភក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19

(VOVWORLD) - នារសៀលថ្ងៃទី ១៥ ខែមេសា សមាគមជនវៀតណាមនៅឆែកបានសហការជាមួយស្ថានទូតនិងអាជ្ញាធរឆែកដើម្បីរៀបចំពិធីប្រគល់ម៉ាសវេជ្ជសាស្ត្រដល់មជ្ឈមណ្ឌលថែទាំជនចាស់ជរា ចំនួន ២ កន្លែង នៅរដ្ឋធានី Praha។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក Tomas Petricech រដ្ឋមន្រ្តីការបរទេសឆែកបានសម្តែងការកោតសរសើរចំពោះជំនួយឧបត្ថម្ភរបស់សហគមន៍ជនវៀតណាម នៅសាធារណរដ្ឋឆែកនិងអង្គការវៀតណាមនៅទីនេះ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Ho Minh Tuan បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សហគមន៍ជនវៀតណាម ក្នុងការព្រួតដៃជាមួយរដ្ឋាភិបាលនិងប្រជាជនឆែក ក្នុងការទប់ស្កាត់ជំងឺរាតត្បាត។

ដោយថ្លែងអំណរគុណចំពោះសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែក រដ្ឋមន្រ្តីក្រសួងការងារនិងសង្គមកិច្ចនៃសាធារណរដ្ឋឆែក លោកស្រី Jana Maláčováបានសង្កត់ធ្ងន់ថា អំណោយដែលសហគមន៍ជនវៀតណាមប្រគល់ជូននាពេលកន្លងមក គឺមានអត្ថន័យសំខាន់ណាស់ ក្នុងបរិបទដែលប្រទេសរបស់លោកស្រី កំពុងខ្វះម៉ាសវេជ្ជសាស្រ្ត។ លោកស្រីក៏បានអះអាងថា នេះគឺជាភស្ដុតាងច្បាស់លាស់បំផុត សម្រាប់ទំនាក់ទំនងល្អប្រសើរ វាងប្រទេសទាំងពីរនិយាយរួមក៏ដូចជាសហគមន៍វៀតណាមនៅសាធារណរដ្ឋឆែកនិងប្រជាជនប្រទេសសាមីនិយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ