ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមផ្ញើសារទូរលេខអំណសាទរជូនចំពោះថ្នាក់ដឹកនាំចិនក្នុងឱកាសបុណ្យជាតិទី៦៧របស់ចិន

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦៧នៃទិវាបុណ្យជាតិរបស់ចិន (ថ្ងៃទី១តុលា)
 អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang នាយក
 រដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន
អញ្ជើញផ្ញើសារទូរលេខអំណរសាទរជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក
Xi Jinping នាយករដ្ឋមន្ត្រី លោក Li Keqiang និង ​ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ
​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន លោក​ Zhang Dejiang។

ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមផ្ញើសារទូរលេខអំណសាទរជូនចំពោះថ្នាក់ដឹកនាំចិនក្នុងឱកាសបុណ្យជាតិទី៦៧របស់ចិន - ảnh 1
រូបថតៈ អ៊ីនធឺណែត


        នៅក្នុងសារទូរលេខ ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម បានជូនពរចំពោះសមិទ្ធិ
 ដែលប្រជាជនចិនទទួលបានក្នុងរយៈពេល៦៧ឆ្នាំកន្លងទៅ និងប្រសិទ្ធិពរជូនប្រជា
ជនចិន បន្តទទួលបានសមិទ្ធិច្រើនថែមទៀត ក្នុងការងារកែទម្រង់ និងអនុវត្តប្រកប
ដោយជោគ ជ័យគោលដៅកសាងរដ្ឋទំនើប សង្គមនិយម ប្រជាធិបតេយ្យ។ ថ្នាក់ដឹក
នាំបក្សនិងរដ្ឋ វៀតណាមបានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាម ជានិច្ចកាល
យកចិត្តទុក ដាក់លើទំនាក់ទំនងជាមួយចិន និងមានបំណងពង្រឹងនិងពង្រីកនូវទំ
នាក់ទំនងមិត្តភាព ប្រពៃណីរវាងប្រទេសទាំងពីរដោយឥតឈប់ឈរ នាំមកផលប្រ
យោជន៍ជាក់ស្តែង សម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកចូលក្នុងសន្តិភាព
ស្ថិរភាពក្នុងតំបន់ និងលើពិភពលោក។

        ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham
Binh Minh ក៏បានផ្ញើសារទូរលេខអណរសាទរទៅដល់សមាជិក​ក្រុមប្រឹក្សារដ្ឋ​ចិន​លោក
 Yang Jiechi និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ផងដែរ៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ