ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មសំខាន់របស់ម៉ាឡេស៊ី

(VOVWORLD) - ទីក្រុងហូជីមិញមានគោលបំណងចង់ជំរុញ ថែមទៀតនូវកិច្ចសហប្រតិបតិ្តការជាមួយម៉ាឡេស៊ី ក៏ដូចជាជាមួយបណ្ដាតំបន់ និង សហគ្រាសរបស់ម៉ាឡេស៊ីលើវិស័យពាណិជ្ជកម្ម វិនិយោគនិងវិស័យផ្សេងៗ ទៀត ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា សំដៅនាំមកនូវផលប្រយោជន៍ ជាក់ស្ដែងសម្រាប់ភាគីទាំងពីរក៏ដូចជារួមចំណែកទៅក្នុងវិបុលភាពរួមនៅក្នុង តំបន់ផងដែរ។
ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មសំខាន់របស់ម៉ាឡេស៊ី - ảnh 1 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TTXVN)

  នារសៀលថ្ងៃទី១២ ខែកញ្ញា លោក Le Thanh Liem អនុប្រធានគណៈកម្មា ធិការប្រជាជនទីក្រុង ហូជីមិញបានទទួលជួបជាមួយលោកស្រី Teresa Kok Su Sim រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មសំខាន់របស់ម៉ាឡេស៊ីក្នុងឱកាសលោកស្រីដឹក នាំក្រុមធុរជនម៉ាឡេស៊ីមកបំពេញទស្សនកិច្ចការងារនៅទីក្រុង ហូជីមិញ។ នៅទី នេះ លោក Le Thanh Liem បានអបអរសាទរចំពោះការរីកចម្រើនយ៉ាងល្អ ប្រសើរនៃទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងម៉ាឡេស៊ី ជាពិសេសគឺលើវិស័យ សេដ្ឋកិច្ច។ លោកបានបន្ថែមទៀតថា ទីក្រុងហូជីមិញមានគោលបំណងចង់ជំរុញ ថែមទៀតនូវកិច្ចសហប្រតិបតិ្តការជាមួយម៉ាឡេស៊ី ក៏ដូចជាជាមួយបណ្ដាតំបន់ និងសហគ្រាសរបស់ម៉ាឡេស៊ីលើវិស័យពាណិជ្ជកម្ម វិនិយោគនិងវិស័យផ្សេងៗ ទៀត ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា សំដៅនាំមកនូវផលប្រយោជន៍ ជាក់ស្ដែងសម្រាប់ភាគីទាំងពីរក៏ដូចជារួមចំណែកទៅក្នុងវិបុលភាពរួមនៅក្នុង តំបន់ផងដែរ។

        ចែករំលែកសក្ដានុភាពនៃវិស័យឧស្សាហកម្មសំខាន់ៗរបស់ម៉ាឡេស៊ីដូចជា វិស័យកែច្នៃប្រេងត្នោត ប្រេងដូង ផលិតម្រេចនិងកៅស៊ូ លោកស្រី Teresa Kok Ku Sim បានអោយដឹងថា ទីផ្សារ វៀតណាមស្រូបយក៥០%នៃបរិមាណប្រេង ត្នោតនាំចេញរបស់ម៉ាឡេស៊ី ហេតុដូច្នេះហើយ ម៉ាឡេស៊ីមានគោល បំណងចង់ ជំរុញថែមទៀងនូវគម្រោងសហប្រតិបតិ្តការជាមួយវៀតណាម ដែលក្នុងនោះមាន ទីក្រុង ហូជីមិញទៀតផង ក្នុងវិស័យកែច្នៃ នាំចេញនាំចូលផលិតផលប្រេងដូង ដោយស្ដង់ដារអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ