ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមគណៈបក្សប្រជ

ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមគណៈបក្សប្រជ - ảnh 1
(រូបថត៖TTXVN)

(VOVworld) - នាយប់ថ្ងៃទី១៦ វិច្ឆិកា លោក Nguyen Thanh Phong សមាជិកមជ្ឈឹមបក្ស
 លេខារងគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបានទទួល
ជួបសន្ទនាជាមួយគណៈប្រតិភូនៃគណៈបក្សប្រជាជនកម្ពុជា (CPP) ដឹកនាំដោយ
លោក សួស យ៉ារ៉ា សមាជិកមជ្ឈឹមបក្ស អនុប្រធានគណៈកម្មាធិការកិច្ចការបរទេស
មជ្ឈឹមបក្សប្រជាជនកម្ពុជាដែលកំពុងមកបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ។
លោក Nguyen Thanh Phong បានឲ្យដឹងថា នាពេលកន្លងទៅ ទីក្រុងហូជីមិញបាន
ទទួលជួបគណៈប្រតិភូកម្ពុជាជាច្រើនមកបំពេញការងារ ហើយប្រ ការនេះបង្ហាញ
ពីភាពរស់រវើកនៃទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងកម្ពុជាក៏ដូចជារវាងតំបន់
នានានៃប្រទេសទាំងពីរផងដែរ។រីឯខ្លួនវិញ លោក សួស យ៉ារ៉ា បានឲ្យដឹងថា កម្ពុជា
កំពុងខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរឲ្យកាន់តែ
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។លោក សួស យ៉ារ៉ា មានគោលបំណងថា
ទីក្រុងហូជីមិញដោយមានតួនាទីឈានមុខលើវិស័យ អភិវឌ្ឍន៍សេដ្ឋកិច្ច វិទ្យាសាស្ត្រ
បច្ចេកទេស ជួបប្រាស្រ័យវប្បធម៌នឹងជាស្ពានតភ្ជាប់នៃកិច្ច សហប្រតិបតិ្តការរវាង
ប្រទេសទាំងពីរក៏ដូចជារវាងទីក្រុងនានានៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ