ថ្នាក់ដឹកនាំទីក្រុងហូជីមិញអុជធូបឧទ្ទិសវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Le Duc Anh

(VOVWORLD) - លោកនាយឧត្តមសេណីយ៍ Le Duc Anh កើតនៅថ្ងៃទី ១ ខែធ្នូឆ្នាំ ១៩២០ នៅស្រុក Phu Vang ខេត្ត Thua Thien Hue។ 
ថ្នាក់ដឹកនាំទីក្រុងហូជីមិញអុជធូបឧទ្ទិសវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Le Duc Anh - ảnh 1 ថ្នាក់ដឹកនាំទីក្រុងហូជីមិញអុជធូបឧទ្ទិសវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋ លោក Le Duc Anh (រូបថត៖ plo.vn)

ក្នុងឱកាសរំលឹកខួបលើកទី ១០០ ឆ្នាំ នៃថ្ងៃកំណើតរបស់លោកនាយឧត្តមសេនីយ៍ Le Duc Anh អតីតប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃ ១ ធ្នូ ១៩២០ - ថ្ងៃទី ១ ធ្នូ  ២០២០) នាព្រឹកថ្ងៃទី ១ ធ្នូ គណៈប្រតិភូទីក្រុង ហូជីមិញ បានរៀបចំពិធីអុជធូប ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធលោក Le Duc Anh  នៅឈាបនដ្ឋានទីក្រុង។  អញ្ជើញចូលរួមពិធីនេះ មានវត្តមានសមាជិកការិយាល័យនយោបាយ ប្រធានក្រុមសមាជិកសភាទីក្រុងហូជីមិញ លោក Nguyen Thien Nhan និងថ្នាក់ដឹកនាំមួយចំនួនទៀត។

សូមបញ្ជាក់ដែរថា លោកនាយឧត្តមសេណីយ៍ Le Duc Anh កើតនៅថ្ងៃទី ១ ខែធ្នូឆ្នាំ ១៩២០ នៅស្រុក Phu Vang ខេត្ត Thua Thien Hue។ លោកគឺជាឧត្តមសេនីយ៍មួយរូបដែលមានបទពិសោធន៍ជាច្រើន ជាថ្នាក់ដឹកនាំដែលមានទេពកោសល្យ អ្នកនយោបាយដ៏ចំណាន។ លោកបានចូលរួមវិភាគទានយ៉ាងសំខាន់ចំពោះបក្ស រដ្ឋ និងកងទ័ពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ