ថ្នាក់ដឹកនាំទួរគីនិងរុស្ស៊ីបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទអំពីស្ថានភាពនៅស៊ីរី

(VOVWORLD) -  នាថ្ងៃទី ៩ ខែវិច្ឆិកា ខុទ្ទកាល័យរបស់ប្រធានាធិបតីទួរគីបានឲ្យដឹងថា ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក  Vladimir Putin ដើម្បីពិភាក្សាអំពីស្ថានភាពនៅស៊ីរីនិងទំនាក់ទំនងទ្វេភាគី។

នៅក្នុងកិច្ចសន្ទនានេះ ថ្នាក់ដឹកនាំទាំងពីរបានអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង Sochi ដែលភាគីទាំងពីរសម្រេចបាននៅថ្ងៃទី ២២ ខែតុលា ស្តីពីការដកកងកម្លាំងជនជាតិ  Kurd ចេញពីតំបន់ភាគខាងជើងស៊ីរី ដែលជាប់ព្រំដែនជាមួយទួរគី។ ក្រៅពីនេះភាគីទាំងពីរក៏បានពិភាក្សាពីជំហានជាបន្តទៀត ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីនិងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ