ថ្នាក់ដឹកនាំធនាគារពិភពលោកផ្ញើររបាយការណ៍ថ្មីៗបំផុតស្ដីពីសេដ្ឋកិច្ចសង្គមវៀតណាមជូនចំពោះនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc

(VOVWORLD) - នាថ្ងៃទី៥ ខែមិថុនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយនាយកជាតិនៃធនាគារពិភព លោក (WB) ប្រចាំវៀតណាមលោក Ousmane Dione។
ថ្នាក់ដឹកនាំធនាគារពិភពលោកផ្ញើររបាយការណ៍ថ្មីៗបំផុតស្ដីពីសេដ្ឋកិច្ចសង្គមវៀតណាមជូនចំពោះនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc  - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) បានអញ្ជើញទទួលជួបជាមួយនាយកជាតិនៃធនាគារពិភព លោក (WB) ប្រចាំវៀតណាមលោក Ousmane Dione។ (រូបថត៖ VGP)

  អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន អះអាងថា វៀតណាមានទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជា មួយអង្គការហិរញ្ញវត្ថុធំៗលើពិភព លោក ដែលក្នុងនោះមាន WB ផងដែរ។ លោក បានជម្រាបថា សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៨ បានរីកចម្រើនយ៉ាងខ្លាំងក្លានិង គ្រប់ជ្រុងជ្រោយ ហើយជីវភាពរស់នៅរបស់ប្រជាជនក៏ត្រូវបានលើកស្ទួយផង ដែរ។ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា វៀតណាមនឹងបន្តអភិវឌ្ឍឧស្សា ហកម្មដោយអនុវត្តន៍ បច្ចេកវិទ្យាខ្ពស់ ហើយមានគោលបំណងចង់អោយ WB ពិគ្រោះយោបល់សម្រាប់រដ្ឋាភិបាលវៀតណាមក្នុងវិស័យនេះ។

        ក្នុងឱកាសនេះ នាយកជាតិនៃធនាគារពិភពលោកប្រចាំវៀតណាមលោក Ousmane Dione បានប្រគល់ជូននាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នូវរបាយការណ៍ថ្មីបំផុតស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមនៅវៀតណាម ដែល WB ទើបនឹងបានសម្រេចរួច តាមនោះ រួមចំណែកជួយអោយរដ្ឋាភិបាលវៀត ណាមមានការវាយតម្លៃដ៏ត្រឹមត្រូវថែមទៀតចំពោះទិសដៅអភិវឌ្ឍនាពេលខាង មុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ