ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបន្តការអបអរសាទរអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong

(VOVWORLD) -  នាឱកាសដែលអគ្គលេខាបក្សកុម្មុយ នីស្តវៀតណាម លោក Nguyen Phu Trong ត្រូវបានរដ្ឋសភានីតិកាលទី១៤ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋវៀតណាមសង្គមនិយមវៀតណាម  ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា អូស្ត្រាលីនិងម៉ុងហ្គោលី បានផ្ញើរសារទូរលេខនិងលិខិតចូលរួមអបអរសាទរផងដែរ។

នៅក្នុងសារលិខិត នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោហ៊ុនសែនបានសម្តែងនូវជំនឿជាក់យ៉ាងមុតមាំថា ជាមួយកិច្ចប្រឹងប្រែងប្រកបដោយការគិតគូរ វែងឆ្ងាយ និងគ្មានការនឿយហត់របស់ប្រធានរដ្ឋ លោក Nguyen Phu Trong  ប្រទេសវៀតណាម នឹងសម្រេចបានវឌ្ឍនភាពកាន់តែធំធេងថែមទៀតជាបន្ដបន្ទាប់ ដើម្បីឈានដល់គោល ដៅ ឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ។

ក្នុងសារលិខិត ទេសារភិបាលអូស្រ្តាលី លោក Peter Cosgrove បានវាយតម្លៃថាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ មានប្រពៃណីជាយូរមកហើយ និងត្រូវបានពង្រឹងតាមរយៈការជួបប្រាស្រ័យប្រជាជនយ៉ាងជិតស្និទ្ធ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋ កិច្ច - ពាណិជ្ជកម្មកំពុងបានកើនឡើងគួរឲ្យកត់សម្គាល់ ក៏ដូចជាការចែករំលែកនូវចំណុចប្រហាក់ប្រហែលជាច្រើនក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់និងសកលលោក។

ប្រធានាធិបតីម៉ុងហ្គោលី លោក Khaltmaa Battulga បានផ្ញើសារអបអរសាទរជូនចំពោះអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាមលោក Nguyen Phu Trong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ