ថ្នាក់ដឹកនាំបក្ស និងរដ្ឋ​វៀតណាម​ផ្ញើសារ​ទូរលេខ​អបអរសាទរ​ជូនចំពោះ​ប្រធានាធិបតី និងអនុប្រធានាធិបតីសហរដ្ឋអាមេរិក

(VOVWORLD) - ប្រធានាធិបតី និងរដ្ឋការថ្មីរបស់សហរដ្ឋអាមេរិកនឹងទទួលបានជោគជ័យថ្មីៗជាច្រើន ដើម្បីការអភិវឌ្ឍន៍សម្បូររុងរឿង និងសុភមង្គលរបស់ប្រទេសជាតិ និងប្រជាជនអាមេរិកព្រមទាំងបន្តចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅលើពិភពលោក។
ថ្នាក់ដឹកនាំបក្ស និងរដ្ឋ​វៀតណាម​ផ្ញើសារ​ទូរលេខ​អបអរសាទរ​ជូនចំពោះ​ប្រធានាធិបតី និងអនុប្រធានាធិបតីសហរដ្ឋអាមេរិក - ảnh 1លោកប្រធានាធិបតី Joe Biden (ឆ្វេង) (រូបថត៖ TTXVN)

ក្នុងឱកាសលោក Joseph R. Biden Jr. ទទួលដំណែង ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកនៅថ្ងៃទី ២១ ខែមករាឆ្នាំ ២០២១ នោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាម លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc បានផ្ញើសារទូរលេខអបអរសាទរ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្ដែងជំនឿជាក់ថា ប្រធានាធិបតី និងរដ្ឋការថ្មីរបស់សហរដ្ឋអាមេរិកនឹងទទួលបានជោគជ័យថ្មីៗជាច្រើន ដើម្បីការអភិវឌ្ឍន៍សម្បូររុងរឿង និងសុភមង្គលរបស់ប្រទេសជាតិ និងប្រជាជនអាមេរិកព្រមទាំងបន្តចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅលើពិភពលោក។ ជាមួយនឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងវៀតណាម - សហអាមេរិក ដែលត្រូវបានកសាងនិងរីកចម្រើនឥតឈប់ឈរក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក រួមជាមួយមនោសញ្ចេតនាដ៏ល្អប្រសើររបស់លោកប្រធានាធិបតី Joe Biden សម្រាប់វៀតណាមនោះ ទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិកនឹងបន្តអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

នាថ្ងៃដដេល អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះអនុប្រធានាធិបតីលោកស្រី Kamala Harris ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ