ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ អញ្ជើញចូលគោរពវិញ្ញណក្ខ័ន្ធយុទ្ធជនពលី និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព

(VOVWORLD) -  ដើម្បីអបអរខួបលើកទី ៧៣ នៃទិវាយុទ្ធជនពិការ - យុទ្ធជន ពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២០) នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ប្រតិ ភូនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងគណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណ ក្ខន្ធយុទ្ធជនពលីនៅវិមានអនុស្សាវរីយ៍យុទ្ធជនពលីនៃទីក្រុងហាណូយនិងចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។

ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ អញ្ជើញចូលគោរពវិញ្ញណក្ខ័ន្ធយុទ្ធជនពលី និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព - ảnh 1ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ អញ្ជើញចូលគោរពវិញ្ញណក្ខ័ន្ធយុទ្ធជនពលី (រូបថតៈ VOV)

អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc; ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan; ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man; សមាជិកប្រចាំការ នៃលេខាធិការដ្ឋាន គណៈ កម្មាធិការមជ្ឈឹមបក្ស លោក Tran Quoc Vuong; ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក Truong Hoa Binh; អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh និងអនុប្រធានរដ្ឋសភាលោក Uong Chu Luu។ ចូលរួមក្នុងពិធីនេះរួមមានអតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ អ្នកបដិវត្តជើងចាស់និងអ្នកដឹកនាំក្រសួង ស្ថាប័ននានាទៀតផង។

នៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម បានសម្តែងនូវការតបស្នងសងគុណ ចំពោះវីរជននិងយុទ្ធជនពលីដែលពលីកម្មក្នុងបុព្វហេតុរំដោះប្រទេសជាតិ ឯកភាពប្រទេសជាតិ  ដើម្បីឯករាជ្យ និងសេរីភាពជូនដល់មាតុភូមិនិងដើម្បីសុភមង្គលរបស់ប្រជាជន។ អញ្ជើញចូលគោរពវិញ្ញាណ ក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរណសិរ្សមាតុភូមិ វៀតណាមបានសម្តែងនូវការដឹងគុណជាអនេក ចំពោះគុណូបការៈ ដ៏ធំធេងរបស់លោកប្រធានហូជីមិញ ចំពោះបុព្វហេតុបដិវត្តដ៏រុងរឿងរបស់បក្សនិងប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ