ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅ​វិមានតំកល់សព

(VOVWORLD) - គណៈប្រតិភូបានសម្ដែងក្ដីគោរពរំលឹកដល់គុណបំណាច់ដ៏ធំធេងរបស់លោកប្រធានហូជីមិញ ដែលជាស្ថាបនិក ថ្នាក់ដឹកនាំជួយហាត់ពត់លត់ដំបក្សកុម្មុយនិស្តវៀតណាម ក្រុមឈានមុខនៃវណ្ណៈកម្មករ ប្រជាជន  និងប្រជាជាតិវៀតណាម។
ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅ​វិមានតំកល់សព - ảnh 1ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅវិមានតំកល់សព (រូបថត៖ VNA)

ក្នុងឱកាសរំលឹកខួបលើកទី ៩៣ ថ្ងៃបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ឆ្នាំ ១៩៣០ - ៣ កុម្ភៈ ឆ្នាំ ២០២៣) នាព្រឹកថ្ងៃទី ៣ មករា នៅទីក្រុងហាណូយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong; លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien; ប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan បានអញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅវិមានតំកល់សព។ គណៈប្រតិភូបានសម្ដែងក្ដីគោរពរំលឹកដល់គុណបំណាច់ដ៏ធំធេងរបស់លោកប្រធានហូជីមិញ ដែលជាស្ថាបនិក ថ្នាក់ដឹកនាំជួយហាត់ពត់លត់ដំបក្សកុម្មុយនិស្តវៀតណាម ក្រុមឈានមុខនៃវណ្ណៈកម្មករ ប្រជាជន  និងប្រជាជាតិវៀតណាម។ តថភាពដ៏សម្បូរបែប និងរស់រវើកនៃបដិវត្តន៍វៀតណាមក្នុងរយៈពេល ៩៣ ឆ្នាំកន្លងទៅបានសរឲ្យឃើញថា ការដឹកនាំរបស់បក្សគឺជាកត្តាជួរមុខ សម្រេចគ្រប់ជោគជ័យនៃបដិវត្តន៍វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ