ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្ដល់សព

(VOVWORLD) - នាបច្ចុប្បន្ន បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ជំរុញខ្លាំងចលនាសិក្សារៀនសូត្រ និងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ។
ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្ដល់សព - ảnh 1គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព

ក្នុងឱកាសអបអរសាទរខួបលើកទី ៧៧ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២) នាព្រឹកថ្ងៃទី១ ខែកញ្ញា គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព។ អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមានប្រធានរដ្ឋលោក Nguyen Xuan Phuc អតីតអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម អតីតប្រធានរដ្ឋសភា រណសិរ្សមាតុភូមិ; ថ្នាក់ដឹកនាំគណៈកម្មាធិការ ក្រសួង ស្ថាប័ន ស្ថាប័នមហាជនមជ្ឈឹម។ នៅចំពោះមុខ វិញ្ញាណក្ខន្ធរបស់លោកប្រធានហូជីមិញ គណៈប្រតិភូបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ គោរពដឹងគុណដល់គុណបំណាច់ដ៏ធំធេងរបស់លោកចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ។ លោកបានលះបង់ពេញមួយជីវិត ដើម្បីប្រជាជន និងប្រទេសជាតិ ដឹកនាំបក្ស និងប្រជាជនទទួលបានជ័យជំនះដ៏ត្រចះត្រចង់។

ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្ដល់សព - ảnh 2គណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព

កាលពី ៧៧ ឆ្នាំមុន ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ បានចូលទៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ហើយជាព្រឹត្តិការណ៍ដ៏ត្រចះត្រចង់។ នៅទីលាន Ba Dinh ប្រវត្តិសាស្ត្រ លោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ បង្កើតរដ្ឋវៀតណាម ប្រជាធិបតេយ្យ សាធារណៈរដ្ឋ ដែលបច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ សេចក្តីប្រាថ្នារបស់លោកប្រធានហូជីមិញ អំពីឯករាជ្យ សេរីភាព និងសុភមង្គលបានក្លាយទៅជាប្រភពកម្លាំងចលករ និងកម្លាំងពលំដ៏ធំធេង ជំរុញប្រជាជនវៀតណាមជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា។ នាបច្ចុប្បន្ន បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ជំរុញខ្លាំងចលនាសិក្សារៀនសូត្រ និងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការពារសុខភាពប្រជាជន។ បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាមទាំងមូល ប្រកាន់ខ្ជាប់ដើរតាមមាគ៌ាដែលលោកប្រធានហូជីមិញបានជ្រើសរើស ដើម្បីវៀតណាមខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព និងអរិយធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ