ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅមូលដ្ឋាន

(VOVWORLD) - កាលពីថ្ងៃទី ៩ ខែមករា លោក Nguyen Hoa Binh ប្រធានតុលាការប្រជាជន កំពូល បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ កម្មករ កម្មការិនីដែលមានស្ថានភាពលំបាកនៅខេត្ត Tuyen Quang ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៣ នៅមណ្ឌលឧស្សាហ៍កម្ម Long Binh An។

ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅមូលដ្ឋាន - ảnh 1លោក Nguyen Hoa Binh ចុះសួរសុខទុក្ខ ជូនពរឆ្នាំថ្មីដល់គ្រួសារយុទ្ធជនពិការ លោក Nguyen Van Tan នៅសង្កាត់ Tan Ha ទីក្រុង Tuyen Quang។ (រូបថត៖ Tuyenquangonline)
នៅទីនេះ លោក Nguyen Hoa Binh បានអះអាងថា បក្ស រដ្ឋ និងរដ្ឋាភិបាលជានិច្ចកាលយកចិត្ត ទុកដាក់ពិសេសដល់វណ្ណៈកម្មករ ពលករ; សង្ឃឹមថា សមាជិកសហជីព កម្មករ ពលករ និងក្រុមគ្រួសារទាំងអស់ក្នុងខេត្ត Tuyen Quang ទទួលបុណ្យតេតប្រកបដោយភាព កក់ក្តៅ សុវត្ថិភាព និងសន្សំសំចៃ; សហគ្រាសបន្តយកចិត្តទុកដាក់ ផ្ដល់ធនធានដើម្បី ថែទាំពលករ ធានាការងារសន្តិសុខសង្គម។
ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅមូលដ្ឋាន - ảnh 2លោក Le Son Hai ថ្លែងមតិក្នុងជំនួបជាមួយអ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិចនៅខេត្ត Soc Trang។ (រូបថត៖ TTXVN)
នាថ្ងៃដដែល ថ្លែងមតិក្នុងដំណើរទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីដល់អ្នកមានកិត្យានុភាពក្នុងសហ
គមន៍ជនជាតិភាគតិចនៅខេត្ត Soc Trang អនុរដ្ឋមន្ត្រី អនុប្រធាន គណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិ លោក Le Son Hai បានសង្កត់ធ្ងន់ថា នាពេលកន្លងមក អ្នកមានកិត្យានុភាពតែងតែបំពេញបានយ៉ាងល្អនូវតួនាទីជាស្ពាន រវាងបក្ស រដ្ឋ អាជ្ញាធរមូលដ្ឋាននិងប្រជាជន។ ក្នុងឱកាសនេះ លោកអនុរដ្ឋមន្ត្រី Le Son Hai បានប្រគល់អំណោយចំនួន ១០០ ចំណែកជូនអ្នកមានកិត្យានុភាពនៅខេត្ត Soc Trang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ