ថ្នាក់ដឹកនាំបក្ស រដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

(VOV)_ថ្លែងមតិនៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ឃុំ Liem Phong
ស្រុក Thanh Liem និងឃុំ Xuan Khe ស្រុក Ly Nhan ខេត្ត Ha Nam (ភាគខាង ជើង វៀតណាម) នាថ្ងៃទី ៦ ឧសភា អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi
Doan បានសង្កត់ធ្ងន់ថា៖ Ha Nam ត្រូវជំរុញខ្លាំងការ​កសាងជនបទថ្មី  ពិសេសគឺ លើកសរសើរនិងពង្រីកគំរូបរិច្ចាកដីដើម្បីធ្វើផ្លូវ​គមនាគមន៍ជនបទ បណ្ដារូប សណ្ឋានកសាងជនបទថ្មីក្នុងខេត្ត។ ចំពោះ​បណ្ដាសំណូមពររបស់អ្នកបោះឆ្នោត  អំពីគោលនយោបាយ ចំពោះអ្នកមាន​គុណូបការះ ផលប្រយោជន៍របស់ប្រជាជន ក្នុងពេលចូលរួមការធានាររ៉ាប់រងសុខាភិបាល…។លៗ អនុប្រធានរដ្ឋបាន បក ស្រាយយ៉ាងច្បាស់លាស់ និងស្នើរដ្ឋអំណាច់គ្រប់ជាន់ថ្នាក់ក្នុងខេត្តត្រូវយកចិត្ត
ទុកដាក់ និងដោះស្រាយទាន់ពេលវេលា។       

 ថ្នាក់ដឹកនាំបក្ស រដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត - ảnh 1
អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan (http://hanam.gov.vn/)

    នាថ្ងៃនេះដែរ លោក Dinh The Huynh ប្រធានគណៈកម្មាធិការ​ឃោសនា​អប់រំ មជ្ឈឹម និងគណប្រតិភូសមាជិក សមាជិកាសភាមណ្ឌល Hoa Binh បានមានជំនួប ប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Ky Son និងស្រុក Luong Son ខេត្ត Hoa
 Binh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ