ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តគុយបា

(VOVworld) - នារសៀលថ្ងៃទី២៩ ឧសភា នៅរដ្ឋធានីហាណូយ របស់វៀតណាម អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ ខ្ពស់នៃបក្ស
កុម្មុយនីស្តគុយបា ដឹកនាំដោយលោក Salvador Valdes Mesa សមាជិកការិយាល័យ
នយោបាយនិងជាអនុប្រធានក្រុមប្រឹក្សារដ្ឋគុយបាដែលកំពុង អញ្ជើញមកបំពេញ
ទស្សនកិច្ចការងារនៅវៀតណាម។
ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តគុយបា - ảnh 1
លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានគណៈប្រតិភូជាន់ខ្ពស់
គុយបាលោក Salvador Valdes Mesa

នៅបណ្ដាជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតំលៃខ្ពស់
ចំពោះរាល់សមិទ្ធិដ៏ធំធេងដែលបក្ស រដ្ឋនិងប្រជាជនគុយបាទទួលបានក្នុងដំណើរ
ការបច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ចសង្គម ក៏ដូចជារាល់ជ័យជំនះលើ វិស័យកិច្ច
ការបរទេសនាពេលកន្លងទៅ។

ចំណែកលោកប្រធានរដ្ឋ Truong Tan Sang បានសម្ដែងជំនឿជាក់ថា ដំណើរទស្សន
កិច្ចលើកនេះដែលប្រព្រឹត្តទៅក្នុងកាលៈទេសៈប្រទេសទាំង២ឆ្ពោះទៅការរំលឹកខួប
អនុស្សាវរីយ៍លើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី០២ ធ្នូ)នឹងរួមចំ
ណែកជំរុញថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីនិងកិច្ចសហ
ប្រតិបតិ្តការលើគ្រប់វិស័យរវាងបក្សទាំងរដ្ឋទាំង២និងប្រជាជននៃប្រទេសទាំង២។
ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តគុយបា - ảnh 2
លោកប្រធានរដ្ឋ Truong Tan Sang និងលោក Salvador Valdes Mesa

រីឯខ្លួនវិញ លោក Salvador Valdes Mesa បានអះអាងនូវការប្ដេជ្ញារបស់បក្ស រដ្ឋ និង
ប្រជាជនគុយបាក្នុងការពូនជ្រុំមនោសញ្ចេតនាសាគ្គីភាព មិត្តភាពជាប្រពៃណីដ៏
ល្អប្រសើររវាងបក្សទាំង២ រដ្ឋទាំង២និងប្រជាជននៃប្រទេសទាំង២វៀតណាម-
គុយបា។

មុននោះ គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនីស្តគុយបាបានជួបចរចារជាមួយ
គណៈប្រតិភូនៃបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយលោក Le Hong Anh
សមាជិកការិ យាល័យនយោបាយនិងជាសមាជិកអចិន្ត្រៃនៃគណៈលេខាបក្ស
កុម្មុយនីស្តវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ