ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមអញ្ជើញចូលវិមានតម្កលសពគោរពវិញ្ញាណក្ខ័ន្ធលោក ប្រធានហូជីមិញ

(VOVWORLD) - អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធ មាន វត្តមានលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Vuong Dinh Hue។
ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមអញ្ជើញចូលវិមានតម្កលសពគោរពវិញ្ញាណក្ខ័ន្ធលោក ប្រធានហូជីមិញ - ảnh 1គណៈប្រតិភូនៃ គណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ (រូបថត៖ VNA)
ក្នុងឱកាសរំលឹកខួបលើកទី១៣១ទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២១) នាព្រឹកថ្ងៃទី១៨ ខែឧសភា គណៈប្រតិភូនៃ គណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កានិងចូលវិមានតម្កលសពដើម្បី គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធ មាន វត្តមានលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Vuong Dinh Hue។
គណៈប្រតិភូរបស់បក្សនិងរដ្ឋក៏បានមកដាក់កម្រងផ្កានិងរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីនៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលី នៅវិថី Bac Son ទីក្រុងហាណូយ។ គណៈប្រតិភូបានឱនកាយគោរពវិញ្ញាណ ក្ខ័ន្ធបណ្ដាវីរយុទ្ធជនពលី - ជាកុលបុត្រកុល ធីតាដ៏ឆ្នើមៗរបស់ប្រជាជាតិដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហាននិងពលីសាច់ ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុតស៊ូរំដោះប្រជាជាតិ ដើម្បីឯករាជ្យភាព សេរីភាព របស់មាតុភូមិនិងសុភមង្គលរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ