ថ្នាក់ដឹកនាំបក្ស រដ្ឋសភាវៀតណាមជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត

(VOVWORLD) - នាព្រឹកថ្ងៃទី២២ វិច្ឆិកា ប្រធានគណៈចាត់តាំងមជ្ឈឹមលោក Pham Minh Chinh និងគណៈប្រតិភូសមាជិកសភាខេត្ត Quang Ninh បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីរួមខេត្ត Quang Yen ខេត្ត Quang Ninh។ 
ថ្នាក់ដឹកនាំបក្ស រដ្ឋសភាវៀតណាមជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត - ảnh 1ប្រធានគណៈចាត់តាំងមជ្ឈឹមលោក Pham Minh Chinh និងគណៈប្រតិភូសមាជិកសភាខេត្ត Quang Ninh បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីរួមខេត្ត Quang Yen។ (រូបថត៖ baoquangninh.vn)

នៅទីនេះ លោក Pham Minh Chinh បានអះអាងថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ច-សង្គមនៃទីរួមខេត្ត Quang Yen នាពេលចុងក្រោយនេះ ក៏ជារូបភាពតំណាងនៃការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានៃខេត្ត Quang Ninh ទាំងមូលផងដែរ។ លោក Pham Minh Chinh បានកត់សម្គាល់រាល់មតិ សំណើរដែលត្រូវបានអ្នកបោះឆ្នោតលើកឡើងក្នុងជំនួបលើកនេះ ព្រមទាំងក្រើនរំលើកអាជ្ញាធរមូលដ្ឋានដាក់ចេញដំណោះស្រាយការពារបរិស្ថាននិងសុវត្ថិភាពសម្រាប់ប្រជាជននៅតំបន់ជាប់ឆ្នេរសមុទ្រក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

នាព្រឹកថ្ងៃដដែល អនុប្រធានប្រចាំការនៃរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong រួមជាមួយក្រុមការងាររបស់រដ្ឋសភាបានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅឃុំ Muong Lum ស្រុក Yen Chau ខេត្ត Son La។ នៅក្នុងជំនួបនេះ លោកស្រី Tong Thi Phong បានជម្រាបជូនដល់អ្នកបោះឆ្នោតអំពីខ្លឹមសារសំខាន់ៗដែលរដ្ឋសភាទើបនឹងបានលើកយកមកពិភាក្សានិងសម្រេច ក្នុងសម័យប្រជុំលើកទី១០នាពេលចុងក្រោយនេះ។ លោកស្រីអនុប្រធានរដ្ឋសភា បានកត់សម្គាល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិងប្រជាជនឃុំ Muong Lum នាពេលកន្លងមក ក្នុងការថែរក្សាស្ថិរភាពនយោយបាយ កាត់បន្ថយភាពក្រីក្រ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។

ក្នុងឱកាសនេះដែរ លោកស្រី Tong Thi Phong និងក្រុមការងារបានប្រគល់ អាវរងាវក្រាស់ជាង៤០០អាវជូណចំពោះក្មួយៗសិស្សានុសិស្សថ្នាក់បឋមសិក្សា អំណោយចំនួន១០ចំណែកជូនចំពោះគ្រួសារគោលនយោបាយនានានានៅឃុំ Muong Lum ហើយជូនទឹកប្រាក់ចំនួន៥០លានដុងដល់មូលនិធិលើកទឹកចិត្តការសិក្សារៀនសូត្ររបស់ឃុំ និងទឹកប្រាក់១០០លានដុងដល់មូលនិធិលើកទឹកចិត្តការសិក្សារៀនសូត្រស្រុក Yen Chau។

មុននោះ នារសៀលថ្ងៃទី២១ វិច្ឆិកា លោក Vuong Dinh Hue លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយក៏បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Ha Dong ផងដែរ។ នៅក្នុងជំនួបនេះ លោក Vuong Dinh Hue បានរាយការណ៍ពីលទ្ធផលនៃសម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៤ ព្រមទាំងបកស្រាយបំភ្លឺបញ្ហាមួយចំនួនដែលអ្នកបោះឆ្នោតកំពុងយកចិត្តទុកដាក់ដូចជាកម្មវិធីសៀវភៅសិក្សាថ្មី គម្រោងការណ៍រថភ្លើងមេត្រូ Cat Linh – Ha Dong និងគម្រោងការណ៍ឧទ្យានបៃតង ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ