ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

(VOVWORLD) - អញ្ជើញចូលរួមក្នុងពិធីនេះ មានប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien។

ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ - ảnh 1ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ (រូបថត៖ quochoi.vn)

ក្នុងឱកាសរំលឹកខួបលើកទី ១៣៣ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៣) នាព្រឹកថ្ងៃទី ១៨ ខែឧសភា នៅរដ្ឋធានីហាណូយ គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ ប្រធាន រដ្ឋសភា រដ្ឋាភិបាល និង គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានទៅដាក់កម្រងផ្កា ហើយចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

អញ្ជើញចូលរួមក្នុងពិធីនេះ មានប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នាយករដ្ឋមន្ត្រី
វៀតណាម លោក Pham Minh Chinh ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien។
នៅចំពោះមុខវិញ្ញាណក្ខន្ធរបស់លោកប្រធានហូជីមិញ ថ្នាក់ដឹកនាំបក្ស និងរដ្ឋ បានសម្ដែងការដឹងគុណចំពោះលោកប្រធានហូជីមិញ ដែលជាស្ថាបនិក និងជា មេដឹកនាំរបស់បក្សកុម្មុយនិស្ត
វៀតណាម។ បន្ទាប់នោះ គណៈប្រតិភូបានទៅដាក់ កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធ វីរយុទ្ធជនពលី នៅវិមានរំលឹកវិញ្ញាណក្ខន្ធ វីរយុទ្ធជនពលី នៅផ្លូវ Bac Son៕

ប្រតិកម្មទៅវិញ

ផ្សេងៗ