ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីតាមមូលដ្ឋាននានា

(VOVWORLD) -  មនុស្សត្រូវតែមានគុណធម៌និងទេពកោសល្យដើម្បីអាចចូលរួមចំណែកកសាងប្រទេសជាតិ និងកសាងគ្រួសារប្រកបបដោយសុភមង្គល។ ហេតុដូច្នេះ បង្រៀនអក្សរដែលមានសារៈសំខាន់ហើយ ប៉ុន្តែការបង្រៀន មនុស្ស បង្រៀនគុណធម៌ បង្រៀនរបៀបរស់នៅ កាន់តែមានសារៈសំខាន់ជាងនេះទៅទៀត”

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីតាមមូលដ្ឋាននានា - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យ Thap Muoi 

នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យ Thap Muoi នៃស្រុក Thap Muoi ខេត្ត Dong Thap។ អញ្ជើញថ្លែងក្នុងពិធី ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា  លោកគ្រូ អ្នកគ្រូម្នាក់ៗ ត្រូវផ្តោតការ យកចិត្តទុកដាក់ ចំពោះយុវជនជំនាន់ក្រោយ ដើម្បីសក្តិសមធ្វើជាលោកគ្រូ អ្នកគ្រូគំរូដែលមានវិជ្ជាជីវៈល្អ ជំនាញពូកែ ហើយពិតជាជាគំរូ សម្រាប់សិស្សទាំងអស់គ្នាត្រាប់តាមផងដែរ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា ក្នុងឆ្នាំសិក្សា ២០១៩-២០២០ វិស័យអប់រំនិងបណ្តុះបណ្តាលទូទាំងប្រទេសត្រូវជ្រួតជ្រាបយ៉ាងជ្រាលជ្រៅ នូវគោលការណ៍ណែនាំរបស់បក្សនិងរដ្ឋ ស្តីពី “បន្តផ្លាស់ប្តូរការគ្រប់គ្រងនិងលើកកម្ពស់គុណភាពអប់រំ”  ដើម្បីឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍប្រភពធនធានមនុស្សប្រកបដោយគុណភាព។ លោកស្រីប្រធានរដ្ឋសភា អញ្ជើញផ្តល់អនុសាសន៍ថា៖ “វិស័យទាំងមូល គប្បីបង្កើនផ្លាស់ប្តូរថ្មីការគ្រប់គ្រង និងកែលម្អគុណភាពអប់រំ តាមរយៈ ដំណោះស្រាយសមស្រប។ ម្យ៉ាងវិញទៀត ត្រូវអនុវត្តវិធីសាស្ត្រលើកកម្ពស់គុណភាពអប់រំដោយព្រមៗគ្នា។ ជាពិសេសផ្តោតសំខាន់លើការអប់រំសីលធម៌ បុគ្គលិកលក្ខណៈ និងបំណិននៃការរស់នៅសម្រាប់និស្សិតផងដែរ។ យកចិត្តទុកដាក់និងវិនិយោគលើការអភិវឌ្ឍគ្រូបង្រៀននិងអ្នកគ្រប់គ្រងអប់រំ។ ទន្ទឹមជាមួយគ្នានោះ ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងការអប់រំនិងក្នុងការផ្លាស់ប្តូរថ្មី វិធីសាស្ត្របង្រៀននិងរៀននៅកម្រិតអប់រំនីមួយៗ”។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីតាមមូលដ្ឋាននានា - ảnh 2នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងវាយស្គរបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យ Son Tay 

ក៏នាព្រឹកថ្ងៃទី ៥ ខែកញ្ញា នៅទីរួមស្រុក  Son Tay នៃទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងវាយស្គរបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យ Son Tay។

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះសមិទ្ធិផលដែលលោកគ្រូ អ្នកគ្រូនិងនិស្សិតគ្រប់ជំនាន់ទទួលបានក្នុងរយៈពេល ៦០ ឆ្នាំកន្លង មក។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ “ខ្ញុំចង់ប្រាប់លោកគ្រូ អ្នកគ្រូ និងប្អូនសិស្សានុសិស្សថា នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក្រៅពីការបន្តបង្រៀនមុខវិជ្ជាវប្បធម៌មក លោកគ្រូ អ្នកគ្រូត្រូវផ្តោតសំខាន់លើការបង្រៀនត្រូវក្រមសីលធម៌ របៀបរស់នៅសម្រាប់ប្អូនៗសិស្សានុសិស្ស។ បើការនិយាយចំគឺមានន័យថា បង្រៀនមនុស្ស។ ពោល គឺ មនុស្សត្រូវតែមានគុណធម៌និងទេពកោសល្យដើម្បីអាចចូលរួមចំណែកកសាងប្រទេសជាតិ និងកសាងគ្រួសារប្រកបបដោយសុភមង្គល។ ហេតុដូច្នេះ បង្រៀនអក្សរដែលមានសារៈសំខាន់ហើយ ប៉ុន្តែការបង្រៀនមនុស្ស បង្រៀនគុណធម៌ បង្រៀនរបៀបរស់នៅ កាន់តែមានសារៈសំខាន់ជាងនេះទៅទៀត”។

ឆ្នាំសិក្សាថ្មីមួយទៀតបានមកដល់ជាមួយលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស នៅតាមសាលារៀននានាទូទាំងប្រទេស។ ក្នុងឱកាសនេះ អគ្គលេខាបក្ស  ប្រធានរដ្ឋលោក Nguyen Phu Trong បានផ្ញើសារ អបអរសាទរនិងលើកទឹកចិត្តលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទូទាំងប្រទេស អោយប្រឡងប្រណាំងបង្រៀនល្អ រៀនសូត្រល្អសម្រាប់ឆ្នាំសិក្សាថ្មីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ