ថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាមទៅជូនពរបុណ្យតេតបណ្ដាតំបន់

ក្នុងឪកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨២ទិវាបង្កើតបក្សកម្មុយនីសវៀតណាម ទី៣គម្ភៈនិងអំណរនិទាឃរដូវថ្មីឆ្នាំរោងចត្វាស័ក២០១២ នារសៀល​ថ្ងៃទី១៩មករា អគ្គលេខាបក្សកម្មុយនីសវៀតណាមលោក​Nguyen Phu Trong បានមកអុចធូបរំលឹក
វិញ្ញាណក្ខ័ណ្ឌអតីត អគ្គលេខាបក្ស​កម្មុយនីស​វៀតណាម Nguyen Van Cu នៅផ្ទះ
អនុស្សាវរីយ៍គ្រួសារលោកនៅ​ឃុំ Phu Khe ទីរួមខេត្ត Tu Son ខេត្ត​ Bac Ninh អុចធូប
រំលឹកវិញ្ញាណក្ខ័ណ្ឌ​អតីត អគ្គលេខាបក្សកម្មុយនីសវៀតណាម Truong Chinh និង
អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Le Duan នៅក្រុងហាណូយ និងអុធធូប
រំលឹកវិញ្ញាណក្ខ័ណ្ឌអតីត អគ្គលេខាបក្ស​កម្មុយនីសវៀតណាម Nguyen Van Linh នៅ
ឃុំ Giai Pham ស្រុក Yen My ខេត្ត​ Hung Yen។

នៅ Bac Ninh អគ្គលេខាបក្សNguyen Phu Trong បានទស្សនានិងដាំ​ដើមឈើអនុស្សាវរីយ៍
នៅដំបន់អនុស្សាវរីយ៍អតីតអគ្គលេខាបក្សNguyen Van Cu។​ មកអុធធូបរំលឹកវិញ្ញាណ
ក្ខ័ណ្ឌអតីតអគ្គលេខាបក្ស Truong Chinh និង​អតីតអគ្គលេខាបក្ស Le Duan អគ្គលេខាបក្ស
Nguyen Phu Trong បានជូនពរឆ្នាំថ្មី​គ្រួសាររបស់បណ្ដាអតីតអគ្គលេខាបក្សនិងចង់

ឲ្យគ្រួសាររបស់បណ្ដា អតីតអគ្គលេខាបក្សនឹងបន្តនិងពង្រីកប្រពៃណីដ៏ភ្លឺស្វាងនៃគ្រួសារ
សកម្មរួមចំណែកទៅក្នុងបុព្វហេតុកសាងអភិវឌ្ឍន៍ស្រុកកំណើត​ ប្រទេសជាតិ។នៅ​Hung
Yen ក្រោយពេលទស្សនាស្វែងយល់រាល់វត្ថុអនុស្សាវរីយ៍ ឯកសារអំពីជីវិតនិងបុព្វហេតុ
របស់លោក​Nguyen Van Linh លោក​អគ្គលេខាបក្ស Nguyen Phu Trong បាន​សសេរទៅលើ
សៀវភៅ​អនុស្សាវរីយ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ