ថ្នាក់ដឹកនាំបណ្តាប្រទេសនិងអង្គការអន្តរជាតិបន្តផ្ញើសំបុត្រនិងសារទូរលេខចូល រួមរំលែកទុក្ខចំពោះមរណភាពប្រធានរដ្ឋលោក Tran Dai Quang

(VOVWORLD) -   ទទួលដំណឹងថាលោកប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួល មរណភាព ថ្នាក់ដឹកនាំនៃ បណ្តាប្រទេស អង្គការអន្តរជាតិ និងបក្ស កុម្មុយនិស្ត នានាបានបន្តផ្ញើសារលិខិតនិងសារទូរលេខជូនចំពោះថ្នាក់ដឹកនាំ បក្ស រដ្ឋ រដ្ឋាភិបាល ប្រជាជនវៀតណាម និងក្រុមគ្រួសារសពប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។
ថ្នាក់ដឹកនាំបណ្តាប្រទេសនិងអង្គការអន្តរជាតិបន្តផ្ញើសំបុត្រនិងសារទូរលេខចូល រួមរំលែកទុក្ខចំពោះមរណភាពប្រធានរដ្ឋលោក Tran Dai Quang - ảnh 1 ថ្នាក់ដឹកនាំបណ្តាប្រទេសនិងអង្គការអន្តរជាតិបន្តផ្ញើសំបុត្រនិងសារទូរលេខចូល រួមរំលែកទុក្ខចំពោះមរណភាពប្រធានរដ្ឋលោក Tran Dai Quang

សារទូរលេខរបស់ថ្នាក់ដឹកនាំអាស៊ានបបានសរសេរថា៖

« ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជាថ្នាក់ដឹកនាំដែលគួរឲ្យ គោរពមួយរូបយ៉ាងខ្ពង់ខ្ពស់ ដោយលោកបាន លះបង់ទាំងជីវិតទាំងបុព្វហេតុ របស់ខ្លួនដើម្បីប្រជាជន។ ហេតុដូច្នេះហើយ ប្រទេសវៀតណាមនិងតំបន់របស់ យើងអភិវឌ្ឍន៍កាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំគោរព និង វាយតម្លៃខ្ពស់ចំពោះការរួមវិភាគ ទានរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ចំពោះគ្រួសារអាស៊ានរបស់យើង។ »

ប្រធានរដ្ឋ Duma នៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Volodin និងប្រធាន ក្រុមប្រឹក្សារសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko ក៏បានផ្ញើសារទូរលេខ ចូលរួមរំលែកទុក្ខជូនទៅកាន់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចំពោះមរណភាពប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ដោយ វាយ តម្លៃខ្ពស់ថា លោក Tran Dai Quang ជាថ្នាក់ដឹកនាំមួយរូបដែលមានទេព កោសល្យ និងមានភាពស្វិតស្វាញសមនឹងការគោរពនិងទំនុកទុកចិត្តយ៉ាង ខ្ពង់ខ្ពស់ពីសំណាក់ប្រជាជននិងមិត្តអន្តរជាតិផ្តល់ជូនចំពោះលោកផងដែរ។

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានផ្ញើរសារចូលរួមរំលែកទុក្ខ ទៅកាន់ ប្រធានរដ្ឋស្តីទីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកស្រី Dang Thi Ngoc Thinh។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Alan Peter Cayetano បានផ្ញើសារចូលរួមរំលែកទុក្ខ ទៅកាន់ ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីការបរ ទេសវៀតណាម លោក Pham Binh Minh ចំពោះមរណភាព ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang  ដោយអះអាងថាលោក Tran Dai Quang  ជាមិត្តដ៏ល្អ សំរាប់ប្រជាជនហ្វីលីពីន ហើយលោក Tran Dai Quang  ត្រូវបានចងទុកចាំជានិច្ច នូវការខិតខំប្រឹងប្រែងយ៉ាងធំធេងរបស់លោកក្នុងការរឹត ចំណងទំនាក់ទំនងជា មួយហ្វីលីពីន និងបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់ ផងដែរ។

        ប្រធានាធិបតីសាធារណរដ្ឋមីយ៉ាន់ម៉ា លោក Win Myint និងទីប្រឹក្សារដ្ឋ មីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi បាន ផ្ញើសារចូលរួមរំលែកទុក្ខជូន នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចំពោះមរណភាពប្រធាន រដ្ឋវៀតណាមលោក Tran Dai Quang។

អគ្គទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានផ្ញើសារចូលរួមរំលែកទុក្ខជូនទៅកាន់ ប្រធានរដ្ឋសភា ស្តីទីលោកស្រី Dang Thi Ngoc Thinh និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចំពោះមរណភាពប្រធានរដ្ឋលោក Tran Dai Quang ផងដែរ។ ទន្ទឹមនឹងនេះ ព្រះមហាក្សត្រអេស្ប៉ាញ Felipe ក៏បានផ្ញើសារចូលរួម រំលែកទុក្ខជូនប្រធានរដ្ឋសភាស្តីទីលោកស្រី Dang Thi Ngoc Thinh ចំពោះមរណ ភាពប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ផងដែរ។

        អគ្គនាយកអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) លោក Audrey Azoulay ផ្ញើសារចូលរួមរំលែកទុក្ខជូនទៅកាន់ប្រធាន រដ្ឋសភាស្តីទី លោកស្រី Dang Thi Ngoc Thinh ចំពោះមរណភាព ប្រធានរដ្ឋ វៀតណាមលោក Tran Dai Quang។ ក្នុងសារនេះ លោក Audrey Azoulay បានសំដែងនូវក្តី សោកស្តាយយ៉ាងក្រៀមក្រំចំពោះលោក Tran Dai Quang ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបនិងបានចូលរួមចំណែកយ៉ាងសំខាន់ជាច្រើនក្នុងការជម្រុញតម្លៃនៃការអភិវឌ្ឍដោយចីរភាពនៅវៀតណាម។

        លើសពីនេះទៅទៀត ថ្នាក់ដឹកនាំនៃបណ្តាប្រទេសផ្សេងៗទៀតនៅលើ ពិភពលោកក៏បានផ្ញើសំបុត្រនិងសារទូរលេខចូលរូមរំលែកទុក្ខជូនថ្នាក់ដឹកនាំ រដ្ឋ ប្រជាជនវៀតណាម និងក្រុមគ្រួសារសពប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ