ថ្នាក់ដឹកនាំប្រទេសជាច្រើនបានចូលរួមពិធីកាន់ទុក្ខលោក Lee Kuan Yew


ថ្នាក់ដឹកនាំប្រទេសជាច្រើនបានចូលរួមពិធីកាន់ទុក្ខលោក Lee Kuan Yew  - ảnh 1
ថ្នាក់ដឹកនាំប្រទេសជាច្រើនបានចូលរួមពិធីកាន់ទុក្ខលោក Lee Kuan Yew (Image: VNA)


(VOVworld)  - ថ្នាក់ដឹកនាំនៃប្រទេសនានាលើពិភពលោកនឹងមកដល់សឹង្ហបុរី
នាថ្ងៃទី ២៩ មិនា ដើម្បីចូលរួមពិធីកាន់ទុក្ខជាតិរបស់អតីតនាយករដ្ឋមន្ត្រីសឹង្ហបុរី
លោក Lee Kuan Yew។ នាថ្ងៃទី ២៧ មិនា លើគេហទំព័រ Channelnewsasia បានឲ្យឹ
ដងថា៖ ព្រះមហាក្សត្រម៉ាឡេស៊ី Abdul Halim ប្រធានាធិបតីឥណ្ឌូណេស៊ី លោក
Joko Widodo សមភាគីមីយ៉ាន់ម៉ា លោក Thein Sein នាយករដ្ឋមន្ត្រីជប៉ុន លោក
Shinzo Abe រួមជាមួយអ្នកប្រមុខរដ្ឋរដ្ឋាភិបាលផ្សេងៗទៀតនឹងចូលរួមពិធីនេះ។
នាថ្ងៃទី ២៦ មិនា ប្រធានាធិបតីអាមេរិក លោក Barack Obama ក៏បានឲ្យដឹង
ថែមទៀតថា៖ គណៈប្រតិភូមួយដឹកនាំដោយអតីតប្រធានាធិបតីអាមេរិក លោក
 Bill Cliton និងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger នឹងចូល
រួមពិធីកាន់ទុក្ខ លោក Lee Kuan Yew៕

ប្រតិកម្មទៅវិញ

ផ្សេងៗ