ថ្នាក់ដឹកនាំពិភពលោកបន្តផ្ញើក្ដីរំលែកទុក្ខចំពោះគុយបា

ថ្នាក់ដឹកនាំពិភពលោកបន្តផ្ញើក្ដីរំលែកទុក្ខចំពោះគុយបា - ảnh 1
អគ្គមគ្គុទេសលោក Fidel Castro នៅសម័យប្រជុំលើកទី៦របស់រដ្ឋសភាគុយបា
កាលពីថ្ងៃទី២២ ធ្នូ ឆ្នាំ២០០៥ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៦ វិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Barack Obama
ប្រកាសថា ប្រវត្តិសាស្ត្រនឹងទទួលស្គាល់និងវាយតំលៃអំពីឥទ្ធិពលរបស់ថ្នាក់ដឹកនាំ
គុយបាលោក Fidel Castro ចំពោះពិភពលោក។ក្នុងពេលនោះ រដ្ឋមន្រ្តីការបរទេស
អាមេរិកលោក John Kerry ក៏បានសំដែងក្ដីរំលែកទុក្ខចំពោះប្រជាជនគុយបា ព្រម
ទាំងប្រកាសថា នឹងបន្តសហប្រតិបតិ្តការជាមួយប្រជាជនគុយបាក្រោយពីអគ្គមគ្គុ
ទេសលោក Fidel លាចាកលោក។ក្នុងសារទូរលេខរំលែកទុក្ខដែលត្រូវបានផ្ញើដល់
ប្រធានរដ្ឋគុយបាលោក Raul Castro នាថ្ងៃទី២៦ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក
Vladimir Putin បានលើកសរសើរអគ្គមគ្គុទេស Fidel ជាមនុស្សមួយរូបដ៏ ខ្លាំងក្លានិង
មានចំណេះដឹងជ្រៅជ្រះ ហើយជានិច្ចកាលឆ្ពោះទៅអនាគតដោយការ ជឿទុក
ចិត្ត។នាថ្ងៃដដែល ប្រធានាធិបតីម៉ិកស៊ិកលោក Enrique Pena Nieto បាន អះអាងថា
 ថ្នាក់ដឹកនាំបដិវត្តន៍គុយបាលោក Fidel Castro ជាមិត្តមួយរូបរបស់ ម៉ិកស៊ិកដែល
បានជំរុញទំនាក់ទំនងទ្វេភាគីដោយឈរលើស្មារតីគោរពគ្នា កិច្ច សន្ទនានិងចំណង
មិត្តភាពសាមគ្គីភាព។
ប្រធានាធិបតីបារាំងលោក Francois Hollande បានសំដែងការសោកស្ដាយ
ចំពោះការបាត់បង់ដ៏ធំធេងរបស់ប្រជាជនគុយបា ព្រមទាំងវាយតំលៃថា អគ្គមគ្គុ
ទេសលោក Fidel ជាឥស្សរៈជនលេចធ្លោនៃសតវត្សទី២០។នាថ្ងៃដដែល ប្រធានរដ្ឋ
ចិនលោក Xi Jinping បានលើកសរសើរថ្នាក់ដឹកនាំគុយបាលោក Fidel ជាមនុស្ស
មួយរូបដ៏មហិមានៃសម័យកាល ព្រមទាំងអះអាងថា ប្រវត្តិសាស្ត្រនិងប្រជាជន
នឹងនឹករលឹកដល់លោកជានិច្ច។
មេដឹកនាំកំពូលខាងស្មារតីអ៊ីរ៉ង់លោក Ali Khamenei បានសំដែងការកោត
សរសើរចំពោះអគ្គមគ្គុទេសលោក Fidel ជាអ្នកដែលទទួលបានទំនុកទុកចិត្តរបស់
ប្រជាជនគុយបាទាំងអស់ដោយបុគ្គលិកលក្ខណៈរបស់ខ្លួន។ពីបូរី Vatican សម្ដេច
ប៉ាប Francis បានផ្ញើសារទូរលេខរំលែកទុក្ខជូនប្រធានរដ្ឋគុយបាលោក Raul
Castro ចំពោះមុខការបាត់បង់ដ៏ធំធេងរបស់ប្រជាជននៃប្រទេសកោះការ៉ាបៀន
នេះ។ក្នុងពេលនោះ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងគោលនយោបាយ
កិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini បាន
លើកសរសើរនូវសារសំខាន់របស់ថ្នាក់ដឹកនាំបដិវត្តន៍លោក Fidel ព្រមទាំងអះ
អាងថា ទំនាក់ទំនងរវាង EU និងគុយបានឹងបន្តបានកែលំអពីមួយថ្ងៃ ទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ