ថ្នាក់ដឹកនាំពិភពលោកអបអរសាទរប្រធានាធិបតីថ្មីរបស់អាមេរិកលោក Donald Trump

ថ្នាក់ដឹកនាំពិភពលោកអបអរសាទរប្រធានាធិបតីថ្មីរបស់អាមេរិកលោក Donald Trump - ảnh 1
ប្រធានាធិបតីឆែនលោក Milos Zeman ថ្លែងការអបអរសាទរទៅដល់លោក Donald Trump នៅក្រុង Praha កាលពីថ្ងៃទី៩ វិច្ចិកា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៩ វិច្ចិកា ថ្នាក់ដឹកនាំជាច្រើនលើពិភពលោកបានថ្លែង
ការណ៍អបអរ សាទរប្រធានាធិបតីដែលទើបនឹងបានជាប់ឆ្នោតរបស់អាមេរិកលោក
 Donald Trump ព្រម ទាំងសង្កត់ធ្ងន់លើការបន្តជំរុញទំនាក់ទំនងជាមួយរដ្ឋអំណាចថ្មី
ផងដែរ។
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel អបអរសាទរលោក Donald Trump
 ហើយ សំដែងក្ដីសង្ឃឹមនូវកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតរវាងអាមេរិកនិង
អាល្លឺម៉ង់។នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ក៏បានអះអាងថា ឡុងដ៍
និងវ៉ាស៊ីនតោន នៅជាដៃគូ ស្និទ្ធិស្នាលនិងរឹងមាំលើវិស័យពាណិជ្ជកម្ម សន្តិសុខក៏
ដូចជាការពារជាតិ។
នាថ្ងៃដដែល ថ្នាក់ដឹកនាំនៃប្រទេសផ្សេងៗជាច្រើនដូចជាម៉ិកស៊ិក គុយបា
ឆែក ប៊ែលហ្សិក អ៊ីតាលី អូស្ត្រាលីនិងកាណាដា សុទ្ធតែបានថ្លែងការអបអរសាទរ
ជ័យជំនះរបស់លោក Donald Trump។ថ្នាក់ដឹកនាំទាំងអស់នេះសុទ្ធតែមានគោល
បំណងក្លាយទៅជាមិត្តភក្តិរបស់ រដ្ឋអំណាចរបស់ប្រធានាធិបតីថ្មីលោក Donald
Trump និងរដ្ឋសភាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ