ថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាលវៀតណាមទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវលោក Thongsing Thammavong

(VOVworld)-នាថ្ងៃទី១៦មិនានៅក្រុងហា ប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongsing
Thammavong ក្នុងឱកាសលោកនាយករដ្ឋមន្ត្រីដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋាភិ
បាលឡាវមកវៀតណាមចូលរួមពិធីបុកសរុបនៃការបញ្ចប់គំរោង ការបង្កើននិង
ជួសជុលប្រព័ន្ធបង្គោលព្រំដែនវៀតណាម-ឡាវ។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋ
លោក Truong Tan Sang បានស្រុះចិត្តគំនិតជាមួយនឹងមតិរបស់នា​យករដ្ឋមន្ត្រីឡាវ ស្តីពីដំណោះស្រាយកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព។​

ថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាលវៀតណាមទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវលោក Thongsing Thammavong - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយសមភាគីឡាវ
លោក Thongsing Thammavong

        រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong បានចាត់
ទុកថា ការបង្កើននិងជួសជុលបង្គោលព្រំដែនរវាងប្រទេសទាំងពីរនឹងជាមូលដ្ឋាន យូរអង្វែងសម្រាប់ការកសាងខ្សែព្រំដែនសន្តិភាពមិត្តភាពនិងសហប្រតិបត្តិការ។

        មុននោះ ក្នុងជំនួបធ្វើការនាព្រឹកថ្ងៃទី១៦មិនានៅទីក្រុងហាណូយ នាយករដ្ឋ មន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung និងសមភាគីឡាវ លោក
Thongsing Thammavong បានឯកភាពផ្តោតការបញ្ជាណែនាំអនុវត្តប្រកបដោយ ប្រសិទ្ធិភាពនូវរាលកិច្ចព្រមព្រៀងដែលទទួលបាននៅក្នុងកិច្ចប្រជុំលើកទី៣៨ នៃ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ដែលក្នុងនោះអាទិភាពអនុវត្ត ផែនការសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៦ និងកិច្ច ព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវដំណាក់កាល២០១៦-២០២០។ ភាគីទាំងពីរក៏ឯកភាពខំប្រឹងប្រែងនាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ឡើងដល់៣ពាន់
លានដុល្លារអាមេរិកនាឆ្នាំ២០២០។ ភាគីទាំងពីរ បានឯកភាព បង្កើតសាមគ្គីភាព
ក្នុងអាស៊ាន ពង្រីកតួនាទីជាមជ្ឈមណ្ឌលនិង សម្លេងរួមរបស់អាស៊ានលើបណ្តា
បញ្ហាយុទ្ធសាស្ត្រក្នុងតំបន់ដែលក្នុងនោះមាន បញ្ហាសមុទ្រខាងកើតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ