ថ្នាក់ដឹកនាំរដ្ឋសភាឡាវវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ និងការចូលរួមអាយប៉ា-៤៥ របស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រីន ថាញ់ មិន
(VOVWORLD) - ការដែលប្រធានរដ្ឋសភា វៀតណាម លោក ត្រីន ថាញ់ មិនរួមចំណែកផ្តល់យោបល់និងដាក់ចេញសំណើនៅអាយប៉ា- ៤៥ បានរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃកិច្ចប្រជុំ។
អនុប្រធានរដ្ឋសភាឡាវ លោកស្រី Sounthone Xayachak ផ្តល់បទសម្ភាសន៍ (រូបថត៖ Xuan Tu/TTXVN) |
ឆ្លើយតបនឹងអ្នកសារព័ត៌មានវៀតណាមប្រចាំប្រទេសឡាវ បន្ទាប់ពីប្រធានរដ្ឋសភាវៀតណាមលោក ត្រីន ថាញ់មិននិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានវិលត្រឡប់មកមាតុប្រទេសវិញ អនុប្រធានរដ្ឋសភា ឡាវ លោកស្រី Sounthone Xayachak បានមានប្រសាសន៍ថា ភាគីឡាវបានវាយតម្លៃខ្ពស់ចំពោះការចូលរួម មហាសន្និបាតអាយប៉ា-៤៥ របស់លោកប្រធានរដ្ឋសភា ត្រីន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាម ជាពិសេសសុន្ទរកថាដ៏ជ្រាលជ្រៅរបស់លោកប្រធានរដ្ឋសភា វៀតណាម។ ការដែលប្រធានរដ្ឋសភាវៀតណាម លោក ត្រីន ថាញ់ មិនរួមចំណែកផ្តល់យោបល់និងដាក់ចេញសំណើនៅអាយប៉ា- ៤៥ បានរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃកិច្ចប្រជុំ។
ដោយសង្កត់ធ្ងន់លើអត្ថន័យនៃដំណើរទស្សនកិច្ច ចំពោះទំនាក់ទំនងពិសេសវៀតណាម-ឡាវ ប្រធានសមាគមមិត្តភាពឡាវ-វៀតណាម លោក Boviengkham Vongdara បានអះអាងថា ដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រីន ថាញ់ មិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចូលរួមមហាសន្និបាត អាយប៉ា- ៤៥ បង្ហាញថា ថ្នាក់ដឹកនាំវៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះប្រពៃណីនៃទំនាក់ទំនងសហប្រតិបត្តិការរវាងឡាវនិងវៀតណាម; អះអាងពីការគាំទ្រយ៉ាងមុតមាំនិងទូលំទូលាយរបស់វៀតណាមចំពោះបុព្វហេតុនៃការផ្លាស់ប្តូរថ្មី ការពារ កសាងនិងអភិវឌ្ឍន៍ប្រទេសឡាវ; ទន្ទឹមនឹងនោះ បង្ហាញពីការជឿទុកចិត្ត និងការភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋទាំងពីរ ក៏ដូចជារវាងប្រធានរដ្ឋសភានៃប្រទេសទាំងពីរវៀតណាម និងឡាវ ផងដែរ៕