ថ្នាក់ដឹកនាំរុស្ស៊ី អាល្លឺម៉ង់ បារាំងនិងអ៊ុយក្រែនពិភាគ្សាអំពីវិបត្តិអ៊ុយក្រែន

ថ្នាក់ដឹកនាំរុស្ស៊ី អាល្លឺម៉ង់ បារាំងនិងអ៊ុយក្រែនពិភាគ្សាអំពីវិបត្តិអ៊ុយក្រែន - ảnh 1
កម្លាំងបែកបាក់ចំណុះសាធារណៈរដ្ឋប្រជាមានិត Donetsk ស្វ័យប្រកាស (រុបថត៖AFP/TTXVN)


(VOVworld) - នាថ្ងៃទី២២ ធ្នូ វិមាន Kremlin របស់រុស្ស៊ីបានចេញសេចក្ដីប្រកាសឲ្យ
ដឹងថា ក្នុងការចរចារតាមទូរសព្ទនាថ្ងៃដដែលរវាងប្រធានាធិបតីរុស្ស៊ីលោក​ Vladimir
Putin និងថ្នាក់ដឹកនាំកំពូលរបស់អាល្លឺម៉ង់ បារាំងនិងអ៊ុយក្រែនអំពីវិបត្តិនៅអ៊ុយ
ក្រែន បណ្ដាភាគីបានទទួលស្គាល់ថាបទឈប់បាញ់នៅតំបន់អ៊ុយក្រែនខាងកើត ត្រូវបានគោរពក្នុងប៉ុន្មានថ្ងៃកន្លងទៅ។តាមសេចក្ដីប្រកាសនេះ ថ្នាក់ដឹកនាំពោល
ខាងលើបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការធានាបទឈប់បាញ់១នៅអនាគត កិច្ចព្រមព្រៀងសីមា១សំរាប់ភាគីនានា ការរើសព្វភាវុធធុនធ្ងន់ក៏ដូចជាផ្លាស់ប្ដូរ
អ្នកទោសផងដែរ។ក្នុងពេលជាមួយគ្នានោះ​ ថ្លែងមតិក្រោយការចរចារតាមទូរសព្ទ
ពោលខាងលើប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានឲ្យដឹងថា
ជំនួបចរចារជាបន្តបន្ទាប់របស់ក្រុមត្រីភាគីរួមមានអ៊ុយក្រែន រុស្ស៊ី និងអង្គការ
សន្តិសុខនិងសហប្រតិបតិ្តការអឺរ៉ុប (OSCE) នឹងប្រព្រឹត្តទៅនៅរដ្ឋធានី Minsk
របស់បេឡារុស នាថ្ងៃទី២៤ និងទី២៦ ធ្នូ​ ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ