ថ្នាក់ដឹកនាំរុស្ស៊ីនិងចិនឯកភាពលើកកំពស់ទំនាក់ទំនងទ្វេភាគី

(VOVWORLD) - រុស្ស៊ីនិងចិនបានឯកភាពគ្នាដំឡើងទំនាក់ទំនងទ្វេភាគីទៅជាទំនាក់ទំនង ភាពជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសំរាប់កិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មី។
ថ្នាក់ដឹកនាំរុស្ស៊ីនិងចិនឯកភាពលើកកំពស់ទំនាក់ទំនងទ្វេភាគី - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរពូទីន និងប្រធានរដ្ឋចិនលោក ស៊ីជីនពីង

សេចក្តីសម្រេចចិត្តនេះត្រូវបានលើកឡើងក្នុងអំឡុងជំនួបពិភាក្សារវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរពូទីន និងប្រធានរដ្ឋចិនលោក ស៊ីជីនពីង នាថ្ងៃទី ៥ ខែមិថុនាកន្លងទៅនៅវិមាន Kremlin ។ ក្នុងជំនួបពិភាក្សានេះ លោក ពូទីនបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ីជីនពីង គឺជា "ព្រឹត្តិការណ៍ដ៏សំខាន់" នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកពូទីនបន្តទៀតថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងរវាងរុស្ស៊ីនិងចិនសម្រេចបាននូវ "កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានមុនមក"ផងដែរ។ រីឯខ្លួនវិញ លោក ស៊ីជីនពីង បានសំដែងនូវក្តីសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គួរឲ្យជម្រាបថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី របស់ប្រធានរដ្ឋចិន លោក  ស៊ីជីនពីង ក្នុងរយៈពេល ៣ ថ្ងៃ នេះ ភាគីទាំងពីរនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងប្រមាណ ៣០ ច្បាប់ ព្រមទាំងចេញសេចក្តីថ្លែងការណ៍ស្តីពីការបង្កើនស្ថិរភាពនៃយុទ្ធសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ