ថ្នាក់ដឹកនាំរុស្ស៊ីនិងចិនឯកភាពលើកដំឡើងទំនាក់ទំនងទ្វេភាគីដោយឆ្ពោះទៅរកផលប្រយោជន៍រួម

(VOVWORLD) -      បន្ទាប់ពីជំនួបពិភាក្សា ប្រទេសទាំងពីរ ចិន-រុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍រួម ដែលក្នុងនោះបានសង្កត់ធ្ងន់លើគោលបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដើម្បីធានាស្ថិរភាពក្នុងតំបន់និងលើពិភពលោក។
ថ្នាក់ដឹកនាំរុស្ស៊ីនិងចិនឯកភាពលើកដំឡើងទំនាក់ទំនងទ្វេភាគីដោយឆ្ពោះទៅរកផលប្រយោជន៍រួម - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  និងប្រធានរដ្ឋចិន លោក ស៊ីជីនពីង

យោងតាមសេចក្តីថ្លែងការណ៍រួមនោះ ទីក្រុងម៉ូស្គូនិងទីក្រុងប៉េកាំងបានគាំទ្រការរក្សាកិច្ចសន្ទនារវាង ស.ប.ប កូរ៉េ និងអាមេរិក ព្រមទាំងគាំទ្រចំពោះរាល់ជំហានឆ្ពោះទៅរកផលប្រយោជន៍រួមជាមួយគ្នាទៅវិញទៅមករបស់ទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោនផងដែរ។ រុស្ស៊ីនិងចិននឹងបន្តខិតខំប្រឹងប្រែងដើម្បីធានាឱ្យបញ្ហានៅលើឧបទ្វីបកូរ៉េត្រូវបានដោះស្រាយតាមរយៈវិធានការនយោ    បាយ។ អំពីបញ្ហាប្រទេសស៊ីរី ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការគាំទ្រដល់ដំណើការស្តារឡើងវិញនៅប្រទេសមជ្ឈឹមបូព៌ានេះ ព្រមទាំងអះអាងថាគប្បីដោះស្រាយវិបត្តិស៊ីរីដោយវិធានការការទូតនិងនយោបាយ។ អំពីវិបត្ដិនៅប្រទេសវ៉េណេស៊ុយអេឡា រុស្ស៊ីនិងចិនបានអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីសម្រាប់ប្រទេសអាមេរិចខាងត្បូងនេះដើម្បីជៀសវាងការធ្វើអន្តរាគមន៍ដោយយោធាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ