ថ្នាក់ដឹកនាំរុស្ស៊ីនិងទួរគីបានពិភាក្សាអំពីស្ថានភាពនៅស៊ីរី

(VOVWORLD) - ភាគីទាំងពីរនឹងធ្វើការយាមល្បាតរួមនៅ “ តំបន់សុវត្ថិភាព”នៅតំបន់ភាគខាងជើងស៊ីរីតាមគោលបំ ណងរបស់ទីក្រុងអង់ការ៉ា។ 
ថ្នាក់ដឹកនាំរុស្ស៊ីនិងទួរគីបានពិភាក្សាអំពីស្ថានភាពនៅស៊ីរី - ảnh 1កំលាំងប្រដាប់អាវុធជនឃឺដ YPG នៅស៊ីរី (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ២២ ខែតុលា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបពិភាក្សាជាមួយសមភាគីទួរគី លោក Recep Tayyip Erdogan នៅទីក្រុង Sochi របស់រុស្ស៊ី ដើម្បីពិភាក្សាអំពីស្ថានភាពនៅស៊ីរី។

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាអំពីកិច្ចព្រមព្រៀងមួយដើម្បីធានាថាកងកំលាំងប្រដាប់អាវុធជនឃឺដ YPG នៅស៊ីរីនឹងដកខ្លួនចេញពីតំបន់មួយ ដែលមានចម្ងាយ ៣០ គីឡូម៉ែត្រពីព្រំដែនប្រទេសទួរគី។ ទន្ទឹមនឹងនេះ ភាគីទាំងពីរនឹងធ្វើការយាមល្បាតរួមនៅ “តំបន់សុវត្ថិភាព”នៅតំបន់ភាគខាងជើងស៊ីរីតាមគោល បំណងរបស់ទីក្រុងអង់ការ៉ា។ ចាប់ពីពេលថ្ងៃត្រង់ ទី ២៣ ខែតុលា កងរាជអាវុធហត្ថរុស្ស៊ីនិងកងកម្លាំងការពារព្រំដែនស៊ីរីនឹងឈានចូល ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ខ្មាំកាំភ្លើង YPG ក៏ដូចជាអាវុធនានា ចេញពី “តំបន់សុវត្ថិភាព” ក្នុងបេសកកម្មដែលអូសបន្លាយប្រមាណ ៦ ថ្ងៃ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នោះ ប្រធានាធិបតី ទួរគី លោក Recep Tayyip Erdogan បានអបរអសាទរចំពោះកិច្ចព្រមព្រៀង ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ